សិក្ខាសាលាអន្តរជាតិ៖បណ្ដាបញ្ហាសមុទ្រនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ

Chia sẻ
(VOV)_​ សិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ​៖បណ្ដាបញ្ហាសមុទ្រនិងអនុសញ្ញាអង្គការ​សហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ( UNCLOS ) ៖ ចែករំលែករបៀបទាក់ទង​របស់អឺរូប និងអាស៊ី អំពីបណ្ដាបញ្ហាជំលោះដែនដី ត្រូវបានបិទបញ្ចប់ ក្រោយរយៈពេល២ថ្ងៃធ្វើការ​នៅខេត្ត Quang Ninh (ភាគខាងជើងវៀត​ណាម)។
សិក្ខាសាលាអន្តរជាតិ៖បណ្ដាបញ្ហាសមុទ្រនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ - ảnh 1
ឯកអគ្គរដ្ឋទូត Franz Jessen

          (VOV)_​ សិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ​៖បណ្ដាបញ្ហាសមុទ្រនិងអនុ
សញ្ញាអង្គការ​សហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ( UNCLOS ) ៖ ចែករំលែករបៀប
ទាក់ទង​របស់អឺរូប និងអាស៊ី អំពីបណ្ដាបញ្ហាជំលោះដែនដី ត្រូវបានបិទបញ្ចប់
 ក្រោយរយៈពេល២ថ្ងៃធ្វើការ​នៅខេត្ត Quang Ninh (ភាគខាងជើងវៀត​ណាម)។
 ​សិក្ខាសាលាលើកនេះបានទាក់ទាញដំណាងនៅក្នុងនិងក្រោប្រទេស  ចំនួន១៤០
នាក់ ។ ដោយមានបទអន្តរាគមន៍ចំនួន២០ និងមតិនានា អង្គសន្និសីទបានពិភាក្សា
លើគ្រប់ជ្រុងជ្រោយ ទាក់ទិនដល់​ការធ្វើ​អធិប្បាយ និងការ​អនុវត្តអនុសញ្ញា អង្គការ
សហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ អន្តរជាតិឆ្នាំ ១៩៨២ ស្ថានភាពជាក់ស្ដែង និង
​វិធានការសហប្រតិបត្តិការនានាដើម្បីបង្កើនសន្តិភាពសមុទ្រនៅទ្វីបអាស៊ី លើ​គ្រប់
វិស័យ។ ទន្ទឹមនឹងនោះ អង្គសន្និសីទក៏បានចែករំលែកបទពិសោធន៍ អំពី​ការអភិ
វឌ្ឍន៍សហប្រតិបត្តិការ និងលើកកំពស់សមត្ថភាពគ្រប់គ្រងសមុទ្រ របស់អឺរ៉ុបផង
ដែរ។ ថ្លែងមតិបិទ​សិក្ខាសាលា ឯកអគ្គរដ្ឋទូត Franz Jessen ប្រធានគណៈប្រតិភូ
សហ ភាពអឺរ៉ុប ប្រចាំនៅវៀតណាមអះអាងថា៖សិក្ខាសាលានេះ​បានជំរុញកិច្ច
សហប្រតិបត្តិការសន្តិសុខ និងការគ្រប់គ្រងសមុទ្ររវាងអាស៊ី និង​អឺរ៉ុប។ លោក 
Franz Jessen ក៏បានសម្ដែងក្តីសប្បាយរីករាយ ថា៖EU អាចដើរ​តួនាទី​សកម្ម ជួយ
ឧបត្ថម្ភ ប្រទេសអាស៊ីនានា បង្កើនកិច្ចសហប្រតិបត្តិការ ក្នុង​បណ្ដាបញ្ហាសមុទ្រ 
និងអះអាងថា៖​EU ត្រៀមខ្លួនជាស្រេចរួមសហការជាមួយ​វៀតណាម​ ដើម្បីរៀប
ចំសិក្ខាសាលាទាក់ទិននានាដែរ៕​

ប្រតិកម្មទៅវិញ