ទិដ្ឋភាពនៃ សិក្ខសាលាអន្តរជាតិនៅប៉ូឡូញផ្តោតសំខាន់លើបញ្ហាសមុទ្រខាងកើត (រូបថតៈ TTXVN) |
សិក្ខសាលានេះមានការចូលរួមរបស់អ្នកប្រាជ្ញ អ្នកស្រាវជ្រាវបូឡូញ អង់គ្លេសា ហ៊ុងគ្រី រុស្ស៊ី ចិន ជប៉ុន និងឥណ្ឌូនេស៊ី។ចំណុចពិសេសនៃសិក្ខសាលានេះ គឺមានជំនួបពិភាក្សា មួយពេលដាច់ដោយឡែកស្តីពីបញ្ហាសមុទ្រខាងកើត ក្រោមប្រធាន បទ “ជម្លោះដែនដីនៅ សមុទ្រខាងកើតនិងសន្តិសុខនាវាចរណ៍នៅសមុទ្រខាងកើត” ក្រោមអធិបតីភាពរបស់សាស្ត្រចារ្យ បណ្ឌិត Malgorzata Pietrasiak ប្រធានគណៈចាត់តាំង LEAM។
អ្នកប្រាជ្ញចូលរួមក្នុងសិក្ខាសាលានេះ បានរំលឹកឡើងវិញនូវបំរែបំរួលគួរឲ្យកត់ សម្គាល់នាពេលថ្មីៗនេះនៅសមុទ្រខាងកើត ជាពិសេសគឺសកម្មភាពពីភាគីចិនគឺ ពូនជ្រុំ បើកទូលាយនិងកសាងលើកោះ ថ្មប៉ប្រះទឹកមួយចំនួននាពេលកន្លងទៅ ធ្វើឲ្យ ផ្លាស់ប្តូរសភាពដើមរចនាសម្ព័ន្ធកោះសមុទ្រ។ យោងតាមក្រុមអ្នកប្រាជ្ញគឺ សកម្ម ភាពទាំងអស់ពោលខាងលើបានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសន្តិសុខ សុវត្ថិភាពនិង សេរីភាពនាវាចរណ៍ អាកាសចរណ៍នៅក្នុងតំបន់។ ហើយក៏តាមអ្នកប្រាជ្ញ ការដោះ ស្រាយជម្លោះនៅសមុទ្រខាងកើតប្រកបដោយប្រសិទ្ធភាពល្គឹកណារែភាគីនានាសុទ្ធតែមានសុច្ឆន្ទៈ៕