សិក្ខាសាលាអន្តរជាតិនៅថៃ៖បង្កើនកិច្ចសហប្រតិបត្តិការសំដៅរក្សាសន្តិភាពស្ថិរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្

Chia sẻ
(VOVworld)-សិក្ខាសាលាអន្តរជាតិ “សន្តិភាពនៅអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៧-យុទ្ធ សាស្ត្រការពារជាតិនិងសន្តិសុខតំបន់នៅអាស៊ី-ប៉ាស៊ីហ្វិក” 

(VOVworld)-សិក្ខាសាលាអន្តរជាតិ “សន្តិភាពនៅអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៧-យុទ្ធ
សាស្ត្រការពារជាតិនិងសន្តិសុខតំបន់នៅអាស៊ី-ប៉ាស៊ីហ្វិក” បានបើកក្នុងអំឡុងពីរថ្ងៃ
 គឺថ្ងៃទី២៨និង២៩ធ្នូនៅប្រទេសថៃ។ សិក្ខាសាលានេះបានប្រមូលផ្តុំវិភាគ និងវាយ
 តម្លៃអំពីយុទ្ធសាស្ត្រការពារជាតិរបស់ប្រទេសមហាអំណាចមួយចំនួនក្នុងតំបន់អាស៊ី
ប៉ាស៊ីហ្វិក។ សង្កត់ធ្ងន់ទៅលើបញ្ហាសមុទ្រខាងកើត ដែលជាការសាកល្បងសំខាន់
បំផុតទៅលើសន្តិភាព សន្តិសុខក្នុងតំបន់ បណ្ឌិត Nguyen Toan Thang នាយករង
 វិទ្យាសា្ថនច្បាប់វៀតណាមបានអះអាងថា វៀតណាមមានសិទ្ធិអធិបតេយ្យភាពនិង
 សិទ្ធិយុត្តាធិការចំពោះតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួននិងសំណូមពរឲ្យប្រទេសដទៃ
គោរពតំបន់ពិសេសនេះតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ
 ១៩៨២ (UNCLOS)។ គោលដៅរបស់វៀតណាមចំពោះរាល់ជម្លោះលើសមុទ្រខាង
 កើតគឺភាគីទាក់ទិននានាគប្បីដោះស្រាយជម្លោះដោយសន្តិវិធី តាមច្បាប់អន្តរជាតិ
ក្នុងនោះមាន UNCLOS ផងដែរ៕

ប្រតិកម្មទៅវិញ