(VOVworld) – សមាគមមិត្តភាពជាមួយវៀតណាមរបស់អាល្លឺម៉ង់ទើបនឹងបាន រៀបចំសិក្ខសាលាអន្តរជាតិ “អនាគតនៃចំណងសាមគ្គីភាពជាមួយវៀតណាម”
នៅទីក្រុង Duesseldorf អាល្លឺម៉ង់ ដោយមានការចូលរួមរបស់តំណាងនៃបណ្ដា សមាគមមិត្តភាពជាមួយវៀតណាមនៅបារាំង បែលហ្ស៊ីក ស្វីសនិង ដាណឺម៉ាក។ គោលដៅនៃលិក្ខាសាលានេះគឺសំដៅស្វែងរកទិសដៅថ្មី ការផ្តើមគំនិតថ្មីចំពោះ អនាគតនៃចំណងសាមគ្គីភាពជាមួយវៀតណាម ក្នុងកាលៈទេសៈ វៀតណាម កំពុងធ្វើសមហរណកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ចសកល។ ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅ អាល្លឺម៉ង់ លោកស្រី Nguyen Thi Hoang Anh បានវាយតំលៃខ្ពស់ចំពោះ
ការផ្តើមគំនិតនៃលិក្ខាសាលា ព្រមទាំង ចាត់ទុកថា៖ បណ្ដាសមាគមមតិ្តភាព
ជាមួយវៀតណាមអាចដើរតួនាជាទីស្ពានតភ្ជាប់មួយដើម្បីបង្កើនទំនាក់ទំនង
រវាងវៀតណាម ជាមួយបណ្ដាប្រទេសនានាលើសកលលោកឲ្យខ្លាំងក្លាថែម
ទៀត៕