|
សិក្ខាសាលាទាក់ទាញការចូលរួមរបស់អ្នកជំនាញការអន្តរជាតិជាច្រើន
(រូបថត៖baocongthuong.com.vn) |
(VOVworld) - នាថ្ងៃទី១៣ វិច្ឆិកា នៅខេត្ត Ninh Thuan ភាគខាងត្បូងវៀតណាម
នាយកដ្ឋានថាមពលអាតូមវៀតណាមបានសហការជាមួយសម្ព័ន្ធក្រុមហ៊ុនថាម
ពលជាតិរុស្ស៊ី (ROSATOM) រៀបចំសិក្ខាសាលាក្រោមប្រធានបទ “ការទទួលស្គាល់
របស់សាធារណៈជនចំពោះបច្ចេកវិទ្យានុយក្លេអ៊ែរ-ចែករំលែកបទពិសោធន៍ពីទ្វីប
អាស៊ី”។ថ្លែងមតិនៅទីនេះ លោក Andrey Stankevich តំណាង ROSATOM ប្រចាំនៅ
វៀតណាមបានឲ្យដឹងថា ក្នុងអំឡុងប៉ុន្មានឆ្នាំកន្លងទៅ ROSATOM បានជួយឧបត្ថម្ភ
វៀតណាមលើគ្រប់ជ្រុងជ្រាយក្នុងកម្មវិធីព័ត៌មាន និងផ្សព្វផ្សាយដើម្បីលើកកំពស់
ការយល់ដឹងរបស់សហគមន៍អំពីថាមពលនុយ ក្លេអ៊ែរ។នាខែធ្នូ ឆ្នាំ២០១២ មជ្ឈ
មណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរបានដាក់ឲ្យ ដំណើរការនៅរដ្ឋធានីហាណូយ
ហើយនិងទទួលទស្សនិកជនជាង៤៥ពាន់នាក់ មកទស្សនា។
រីឯខ្លួនវិញ លោក Hoang Anh Tuan ប្រធាននាយកដ្ឋានថាមពលអាតូមបានសង្កត់
ធ្ងន់ទៅលើភាពចាំបាច់នៃការទទួលបានការស្រុះចិត្តរបស់ប្រជាជនក្នុងការអភិ
វឌ្ឍន៍ផ្នែកអគ្គីសនីនុយក្លេអ៊ែនៅវៀតណាម៕