សិក្ខាសាលាអន្តជាតិស្ដីពីការ អភិវឌ្ឍន៍ទេសចរណ៍នាវាសមុទ្រ

Chia sẻ
(VOVWORLD) -នាថ្ងៃទី ៦ ខែធ្នូ នៅទីក្រុង Ha Long ខេត្ត Quang Ninh មានតំណាងចំនួនជាង១៥០ នាក់នៅក្នុងនិងក្រៅប្រទេស មកពីក្រសួង ស្ថាប័ន សហគ្រាសវៀតណាម តំណាងស្ថាប័នទេសចរណ៍របស់មជ្ឈមណ្ឌលទេសចរណ៍នាវាអន្តរជាតិនៅក្នុងតំបន់បានអញ្ជើញចូលរួម សិក្ខាសាលាអន្តរជាតិស្ដីពីការអភិវឌ្ឍទេសចរណ៍នាវាសមុទ្រ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានទេសចរណ៍ នៃក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម និងគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh។
សិក្ខាសាលាអន្តជាតិស្ដីពីការ អភិវឌ្ឍន៍ទេសចរណ៍នាវាសមុទ្រ - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលាអន្តជាតិស្ដីពីការ អភិវឌ្ឍន៍ទេសចរណ៍នាវាសមុទ្រ (baoquangninh.com.vn))

អញ្ជើញថ្លែងនៅទីនេះ លោក Ngo Hoai Chung អគ្គនាយករងនៃអគ្គនាយកដ្ឋានទទួលបន្ទុកធ្វើអាជីវកម្ម និងអភិវឌ្ឍន៍ទេសចរណ៍នាវាសមុទ្រវៀតណាមបានមាន ប្រសាសន៍ថា៖

“ការអភិវឌ្ឍទេសចរណ៍នាវាសមុទ្រវៀតណាមកំពុង ប្រឈមនឹងបញ្ហាជាច្រើន។ បញ្ហាប្រឈមធំបំផុតគឺហេដ្ឋារចនាសម្ព័ន្ធ និង សំភារៈ បច្ចេកទេសសម្រាប់កា រទទួលភ្ញៀវទេសចរតាមនាវាសមុទ្រ គឺមិនទាន់បានបណ្ដាក់ទុនច្រើនឡើយ។ ការរៀបចំសិក្ខាសាលាអន្តរជាតិស្ដីពីការ អភិវឌ្ឍន៍ទេសចរណ៍នាវាសមុទ្រនៅ ខេត្ត Quang Ninhគឺជាឱកាសដ៏ល្អ ដើម្បីផ្សព្វផ្សាយ និងឧទ្ទេសនាមខេត្ត Quang Ninh ក៏ដូចជាកំពង់ផែរទេសចរណ៍នាវាអន្តរជាតិនៅទីនេះផងដែរ។ យើងខ្ញុំ មានក្ដីសង្ឃឹមថា ខេត្ត Quang Ninh នឹងក្លាយទៅ ជាខេត្តឈានមុខគេ នៅ ទូទាំងប្រទេស អំពីការអភិវឌ្ឍទេសចរណនាវាសមុទ្រ ហើយខេត្ត Quang Ninh នឹងក្លាយទៅជាទីមកដល់គួរឲ្យទាក់ទាញរបស់ពិភពលោកផងដែរ”។

ប្រតិកម្មទៅវិញ