ប្រជុំកោះ Truong Sa របស់វៀតណាម។ រូបថត៖ baochinhphu |
សិក្ខាសាលាសមុទ្រខាងកើតទើបតែត្រូវបានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន(សហរដ្ឋអាមេរិក) បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការឆ្ពោះទៅរកដំណោះស្រាយជម្លោះដោយសន្តិវិធីសម្រាប់ប្រទេសពាក់ព័ន្ធទាំងអស់ ក៏ដូចជាផលប្រយោជន៍ក្នុងតំបន់។ នេះគឺជាសិក្ខាសាលាស្ដីពីសមុទ្រខាងកើតលើកទី ១៤ ដែលរៀបចំដោយមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រអន្តរជាតិសហរដ្ឋអាមេរិក ដោយមានការចូលរួមពីអ្នកប្រាជ្ញ អ្នកការទូត និងអ្នកស្រាវជ្រាវជាច្រើនជុំវិញពិភពលោក។
អង្គសិក្ខាសាលាបានចាប់ទុកថា ប្រទេសនានាចាំបាច់ត្រូវសហការ ដើម្បីកំណត់ពីការគំរាមកំហែងដែលអាចកើតមាននៅសមុទ្រ បញ្ហាប្រឈមដែលកំពុងកើតមាន និងធ្វើសកម្មភាពរួមគ្នាដើម្បីទប់ស្កាត់។ ការកាត់បន្ថយភាពតានតឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងអស់ ដូច្នេះ ចាំបាច់ត្រូវដោះស្រាយ និងគ្រប់គ្រងចំណុចក្ដៅគគុកប្រកបដោយប្រសិទ្ធភាព។
អង្គសិក្ខាសាលាក៏បានអះអាងថា ប្រទេសទាំងអស់សុទ្ធតែយល់ដឹងយ៉ាងច្បាស់អំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើតចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ការដោះស្រាយបញ្ហាប្រឈមនៅសមុទ្រខាងកើត នឹងជួយតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក ក្លាយទៅជាមជ្ឈភាពកំណើនពិភពលោកក្នុងសតវត្សរ៍ទី ២១៕