សិក្ខាសាលាសមុទ្រខាងកើតនៅអាល្លឺម៉ង់ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
អញ្ជើញថ្លែងនៅទីនេះ លោក សាស្រ្តាចារ្យ Thomas Engelbert មកពីសាកលវិទ្យាល័យ Hamburg បានវាយតម្លៃថា៖ ភាពតានតឹងនៅសមុទ្រខាងកើតកាន់តែទាក់ទាញបានការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ដែលក្នុងនោះមានសហភាពអ៊ឺរ៉ុប (EU) ដោយសារវាជះឥទ្ធិពលដ៏ធំធេងដល់ស្ថិរភាប និងការអភិវឌ្ឍរបស់តំបន់។
ចំណែកឯលោក បណ្ឌិត Takashi Hosoda មកពី សាកលវិទ្យាល័យ Charles នៅ Prague នៃសាធារណរដ្ឋឆែកបានអះអាងថា៖ សេចក្ដីប្រកាសដែលគ្មានហេតុផលអំពី ខ្សែបន្ទាត់ ៩ ត្រេ គឺត្រូវបាន ច្បាប់អន្តរជាតិ ច្រានចោល។ ដើម្បីទប់ស្កាត់រាល់សកម្មភាពខុសច្បាប់នៅសមុទ្រខាងកើតនោះ សហគមន៍អន្តរជាតិចាំបាច់ត្រូវបង្កើនការយល់ដឹងអំពីស្ថានភាពដ៏ធ្ងន់ធ្ងរនៅសមុទ្រខាងកើត ហើយចាត់វិធានការជួយបណ្ដាប្រទេសជាសមាជិកនៃសមាគមប្រជាជាតិ
អាស៊ីអាគ្នេយ៍ (អាស៊ាន) បង្កើនសមត្ថភាពគ្រប់គ្រង និងធ្វើការតានដានដែនសមុទ្ររបស់ខ្លួន។
ទន្ទឹមនឹងនេះ លោក បណ្ឌិត Gerhard Will អតីតអ្នកជំនាញខាងសមុទ្រខាងកើតមកពីមូលនិធិវិទ្យាសាស្ត្រនិងនយោបាយអាល្លឺម៉ង (SWP) បានចាត់ទុកថា៖ ចិនត្រូវតែបោះបង់ចោលនូវការធ្វើយោធូបនីយកម្មនៅលើសមុទ្រខាងកើត ព្រមទាំងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការលើវិស័យសន្តិសុខ សេដ្ឋកិច្ច ដោយឈរលើមូលដ្ឋានសមភាព និងគោរពច្បាប់អន្តរជាតិ។
អ្នកជំនាញជាច្រើនរូបបានផ្តោតសំខាន់លើតម្លៃគតិយុត្តិរបស់អនុសញ្ញាអង្គការ
សហប្រជាជាតិស្ដីពីពីច្បាប់សមុទ្រ (UNCLOS) និង ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ចំពោះរាល់បញ្ហានៅលើដែនសមុទ្រយុទ្ធសាស្ត្រនេះផងដែរ៕