សិក្ខាសាលាស្តីអំពីសមុទ្រខាងកើតនៅអ៊ូស្ត្រាលី

Chia sẻ
(VOVworld) – នាថ្ងៃទី ៣០ វិច្ឆិកា សិក្ខាសាលាស្តីអំពី
សមុទ្រខាងកើតត្រូវបាន រៀបចំឡើងនៅមហាវិទ្យា
ល័យ New South Wales អ៊ូស្ត្រាលី 
សិក្ខាសាលាស្តីអំពីសមុទ្រខាងកើតនៅអ៊ូស្ត្រាលី  - ảnh 1
សិក្ខាសាលាស្តីអំពីសមុទ្រខាងកើតត្រូវបាន រៀបចំឡើងនៅមហាវិទ្យាល័យ New South Wales អ៊ូស្ត្រាលី (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៣០ វិច្ឆិកា សិក្ខាសាលាស្តីអំពីសមុទ្រខាងកើតត្រូវបាន រៀបចំឡើងនៅមហាវិទ្យាល័យ New South Wales អ៊ូស្ត្រាលី ដែលទាក់ទាញការ យកចិត្តទុកដាក់របស់អ្នកជំនាញការមិត្តភ័ក្តអន្តរជាតិនិងសិស្សានុស្សិសវៀត
ណាមដែលកំពុងរៀនសូត្រនៅប្រទេសនេះ។ ក្នុងសិក្ខាសាលានេះ សាស្ត្រាចារ្យ
ប្រវត្តិសាស្ត្រ លោក Nguyen Nha បានបង្ហាញបណ្ដាភ័ស្តុតាងប្រវត្តិសា​ស្ត្រអំពី អធិបបេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa លើ
សមុទ្រខាងកើត។ បណ្ឌិតនៃមហាវិទ្យាល័យ New South Wales លោក Carlyle
A.Thayer ក៏បានបង្ហាញអំពីមូលដ្ឋានគត្តិយុត្តនិងគោលនយោបាយជាក់ស្តែងក្នុង ការដោះស្រាយជំលោះលើសមុទ្រខាងកើត។ បណ្ឌិត Carlyle A.Thayer បាន
សង្កត់ធ្ងន់ទៅលើភូមិសាស្ត្រយុទ្ធសាស្ត្រនៃប្រជុំកោះ Hoang Sa និង Truong Sa តួនាទីរបស់អនុសញ្ញាអន្តរជាតិអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ក៏ដូចជា ការដោះ​ស្រាយជាជំហានៗបញ្ហាលើសមុទ្រខាងកើតរវាងអាស៊ាននិងចិន ទៀតផង៕

ប្រតិកម្មទៅវិញ