សិក្ខាសាលាស្តីអំពី ៤៥ ឆ្នាំនៃការអនវុត្តមតកសាសន៍របស់លោកប្រធានហូជីមិញ

Chia sẻ
(VOVworld) – សិក្ខាសាលាស្តីអំពី ៤៥ ឆ្នាំនៃការអនវុត្ត
មតកសាសន៍របស់លោក​ប្រធានហូជីមិញត្រូវបានរៀបចំ
ឡើងនៅទីក្រុងហាណូយ នាព្រឹកថ្ងៃទី ២៧ សីហា។

សិក្ខាសាលាស្តីអំពី ៤៥ ឆ្នាំនៃការអនវុត្តមតកសាសន៍របស់លោកប្រធានហូជីមិញ - ảnh 1
សិក្ខាសាលាស្តីអំពី ៤៥ ឆ្នាំនៃការអនវុត្តមតកសាសន៍របស់លោកប្រធានហូជីមិញ (Image: VOV)

(VOVworld) – សិក្ខាសាលាស្តីអំពី ៤៥ ឆ្នាំនៃការអនវុត្តមតកសាសន៍របស់លោក​ប្រធានហូជីមិញត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ នាព្រឹកថ្ងៃទី ២៧ សីហា។ នេះគឺជាឱកាសដើម្បីយល់បន្ថែងដ៏ជ្រាលជ្រៅជាងទៀតអំពីតំលៃប្រវត្តិសាស្ត្រដ៏ធំធេង នៃបណ្ដាខ្លឹមសារក្នុងមតកសាសន៍របស់លោកប្រធានហូជីមិញចំពោះកិច្ចការបដិវត្តន៍ ហើយវាយតំលៃឡើងវិញលទ្ធផលដែលទទួលបានក្នុងអំឡុង ៤៥ ឆ្នាំនៃការអនុវត្ត
មតកសាសន៍។ បណ្ឌិត  Chu Duc Tinh និងជាអតីតនាយកសារៈមន្ទីលោកប្រធាន ហូជីមិញបានវិភាគថា៖

“មតកសាសន៍របស់លោកប្រធានហូជីមិញត្រូវបានសរសេរក្នុងអំឡុង ៥ ឆ្នាំ។
នេះគឺជា អតបទសរសេរដែលបុកសាករូបដំណាក់កាលការពិតជាក់ស្តែង
កំណត់ទិសដៅនា អនាគតនិងជាត្រីវិស័យសំរាប់បក្សកម្មុយនិស្តវៀតណាម
ឈានទៅមុខ។”

តាមនាយករងនៃសាលាសភាបណ្ឌិតនយោបាយជាតិលោកប្រធានហូជីមិញ
សាស្ដ្រាចារ្យរង បណ្ឌិត Le Quoc Ly បានឲ្យដឹងថា៖ សតិអារម្មណ៍បំភ្លឺលេចធ្លោ ក្នុងមតកសាសន៍របស់លោកប្រធានហូជីមិញគឺការគោរពប្រជាជនស្និតស្នាល
ជាមួយប្រជាជន។តាមទស្សនៈរបស់លោកប្រធានហូជីមិញគឺបុព្វហេតុបដិវត្តន៍
គឺរបស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន។ បក្សមហិមារដោយសារបក្ស
ចេះស្វែងរកប្រៀបខ្លាំងពីប្រជាជន ដើម្បីប្រជាជន។ សាស្ដ្រាចារ្យរង បណ្ឌិត Le
Quoc Ly បានចាត់ទុកថា៖

“ប្រជាជនវៀតណាមសម្បូររុងរឿងប្រទេសវៀតណាមខ្លាំងមាំមួន នេះគឺជាបំណង
ប្រាថ្នារបស់លោកប្រធានហូជីមិញ។ តាមនោះ យើងត្រូវខំប្រឹងប្រែង អសពីកំលាំង
កាយចិត្តរបស់ខ្លួនធ្វើយ៉ាងម៉េចដើម្បីប្រជាជនកាន់តែសម្បូរុងរឿងនិងសុភមង្គល
ជាង។ នេះគឺជាផ្លូវឈានឡើងសង្គមនិយមដែលយើងបានជ្រើសរើស។ នេះគឺជា
អនាគតដ៏ភ្លឺស្វែងដែលទាមទាការខំប្រឹងប្រែងដោយឥទ្ធឈប់ឈររបស់បក្សទាំង
មូលកងទ័ពទាំងមូលនិងប្រជាជនវៀតណាមទាំងមូលក្នុងដំណាក់កាលនាបច្ចុប្បន្ន
និងនាពេលខាងមុខ៕”

ប្រតិកម្មទៅវិញ