សិក្ខាសាលាស្តីពីសមុទ្រខាងកើតលើកទី៧បានប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន

Chia sẻ
(VOVWORLD) -នាថ្ងៃទី១៨កក្កដា មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិអាមេរិក (CSIS) ដែលមានទីស្នាក់ការនៅរដ្ឋធានីវ៉ាស៊ីនតោន  (អាមេរិក) បានបើកសិក្ខាសាលាប្រចាំ ឆ្នាំលើកទី៧ ស្តីពីសមុទ្រខាងកើត។
សិក្ខាសាលាស្តីពីសមុទ្រខាងកើតលើកទី៧បានប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា  

នេះជាវេទិកាសម្រាប់មជ្ឈដ្ឋានអ្នកប្រាជ្ញ របស់អាមេរិកនិងប្រទេសមួយចំនួន ធ្វើការផ្លាស់ប្តូរអំពីបម្រែបម្រួលថ្មីបំផុត រួមទាំង វិភាគលើការជ្រើសរើសគោលនយោបាយនៅតំបន់សមុទ្រនេះ។ តំណាងវៀតណាម ចូលរួមក្នុងសិក្ខាសាលាឆ្នាំនេះ មានវត្តមានប្រធានវិទ្យាស្ថានសមុទ្រខាងកើតនៃវិទ្យា ស្ថានការទូតវៀតណាម លោក Tran Truong Thuy និងអនុប្រធានវិទ្យាស្ថានស្រាវ ជ្រាវយុទ្ធសាស្ត្រ នៃវិទ្យាស្ថានការទូតវៀតណាម លោកស្រី Dang Cam Tu។

        នៅក្នុងសិក្ខាសាលា អ្នកជំនាញការ អ្នកប្រាជ្ញបានពិភាក្សាលើស្ថានភាពជាក់ ស្តែងនៅសមុទ្រខាងកើតនាពេលកន្លងទៅ ក៏ដូចជា រាល់គោលនយោបាយរបស់ អាមេរិក ចំពោះបញ្ហាក្នុងតំបន់ ក្នុងកាលៈទេសៈដែល រដ្ឋអំណាចអាមេរិកថ្មីមានការ យកចិត្តទុកដាក់លើបញ្ហាជាច្រើនផ្សេងទៀតជាងមុន៕

ប្រតិកម្មទៅវិញ