សិក្ខាសាលាស្តីពីសមុទ្រខាងកើតលើកទី៥

Chia sẻ
(VOVworld)-មជ្ឈមណ្ឌលស្រាវជ្រាវយទ្ធសាស្ត្រនិង
អន្តរជាតិ (CSIS) ដែលមាន ទីតាំងនៅក្រុងវ៉ាស៊ីន
តោន (អាមេរិក) នាថ្ងៃទី២១កក្កដា បានរៀបចំសិក្ខាសាលា

(VOVworld)-មជ្ឈមណ្ឌលស្រាវជ្រាវយទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) ដែលមាន ទីតាំងនៅក្រុងវ៉ាស៊ីនតោន (អាមេរិក) នាថ្ងៃទី២១កក្កដា បានរៀបចំសិក្ខាសាលា
ប្រចាំឆ្នាំលើកទី៥ ស្តីពីសមុទ្រខាងកើត។ នេះជាវេទិការដើម្បីមជ្ឈដ្ឋានអ្នកប្រាជ្ញ ផ្លាស់ប្តូរអំពីបំរ៉ែបំរួលថ្មីបំផុត និងវិភាគទៅលើបណ្តាជម្រើសគោលនយោបាយ នៅសមុទ្រខាងកើតផងដែរ។ ខ្លឹមសារដែលបានយកមកពិភាគ្សានៅទីនេះរួមមាន
៤ចំណុច ក្នុងនោះមានបំរ៉ែបំរួលថ្មីៗនេះនៅសមុទ្រខាងកើត បញ្ហាច្បាប់និងរាល់ ការព្រួយបារម្ភជាដើម។ បញ្ហាសំខាន់ចំនួន២នៅសិក្ខាសាលានេះគឺការដែល ហ្វីលីពីនប្តឹងចិនទៅតុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍ (PCA) នៃអ.ស.ប និងការ ដែលចិនបានដំណើរការកសាងកោះសិប្បនិម្មិតខុសច្បាប់នៅសមុទ្រខាងកើត
នាពេលថ្មីៗនេះ។ អ្នកប្រាជ្ញមួយចំនួនបានចាត់ទុកថា ប្រសិនបើតុលាការមាន
ទីតាំងនៅទីក្រុងឡាអេ បានចេញសាលក្រមដែលនាំមកផលប្រយោជន៍ជូន ហ្វី
លីពីន នោះជាការលើកទឹកចិត្តសម្រាប់លទ្ធភាពដោះស្រាយជំលោះលើ​សមុទ្រ
ខាងកើតដោយវិធីច្បាប់។ ចំពោះការដែលចិនកសាងកោះ សិប្បនិម្មិតខុសច្បាប់
នៅសមុទ្រខាងកើត អ្នកប្រាជ្ញមួយចំនួនបានចោទប្រកាន់ថាចិនកំពុងផ្លាស់ប្តូរ
សភាពដើមនៅតំបន់សមុទ្រនេះផងដែរ៕

ប្រតិកម្មទៅវិញ