Vovworld-សិក្ខាសាលាស្តីពីសមុទ្រខាងកើត ក្រោមប្រធានបទសមុទ្រ
ខាងកើតនិងបរិយាកាសសន្តិសុខដំបន់របស់ អូស្រ្តាលីទើបនិងបាន
ប្រព្រិត្តទៅនៅCaberra ដោយមានការចូលរួមរបស់អ្នកប្រាជ្ញ អ្នកជំនាញ
ការខាងច្បាប់ យោធាការទូតនិងសន្តិសុខប្រមាណ៥០នាក់។នៅក្នុង
វេទិការនេះដំណាងវៀតណាមបានថ្លែងសន្តរកថាស្តីពីអធិប្បតេយ្យ
អំពីដែនសមុទ្រនៅសមុទ្រខាងកើតនិងបណ្តាឯកសារកតិយុត្តអធិប
តេយ្យអំពីដែនសមុទ្ររបស់វៀតណាមនៅសមុទ្រខាងកើត។បណ្តា
ដំណាងបានស្តាប់របាយការណ៍ស្តីពីតួនាទីនៃច្បាប់ ទស្សនានៃ
សមាគមបណ្តាប្រជាជាតិនៅអាស៊ីអគ្នេយ៍និងភាគីនានាអំពីជំលោះនៅ
សមុទ្រខាងកើត ផលប្រយោធន៍របស់អាមេរិក នៅសមុទ្រខាងកើត
និងការទាក់ទិនរបស់អូស្រ្តាលីនៅដំបន់នេះទៀតផង។បណ្តាដំណាង
ចូលរួមសិក្ខសាលាបាននាំចេញដំណោះស្រាយមួយចំនួនអំពីបញ្ហា
សមុទ្រក្នុងនោះសង្កត់ធ្ងន់ទៅលើកត្តាស្ថិរភាពនិងកុំឲ្យជំលោះកើតមានឡើង៕