សិក្ខាសាលាស្តីពីសមុទ្រខាងកើតនៅទីក្រុង Saint-Brieuc ប្រទេសបារាំង

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសប្តាហ៍វប្បធម៌វៀតណាមដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Saint-Brieuc ប្រទេសបារាំង មានសកម្មភាពផ្សព្វផ្សាយវប្បធម៌ជាច្រើន និងឧទ្ទេសនាមអំពីរូបភាពប្រទេសនិងប្រជាជនវៀតណាមត្រូវបានរៀបចំឡើង។
សិក្ខាសាលាស្តីពីសមុទ្រខាងកើតនៅទីក្រុង Saint-Brieuc ប្រទេសបារាំង - ảnh 1ទីក្រុង Saint-Brieuc ប្រទេសបារាំង (រូបថត៖ informationfrance)

ចំណុចលេចធ្លោមួយក្នុងចំណោមសកម្មភាពទាំងនេះគឺសិក្ខាសាលាស្តីពីស្ថានភាព   សមុទ្រខាងកើតដែលត្រូវបានសមាគម Côtes-d'Armor វៀតណាម រៀបចំឡើងដោយប្រធានបទ“ វៀតណាមជាមួយអធិបតេយ្យភាពលើសមុទ្រខាងកើត” ក្រោមអធិបតីភាពរបស់លោក លោក Bourgain ប្រធានសមាគម Côtes-d'Armor វៀតណាម និងលោក Daniel Schaeffer អតីតឧត្តមសេនីយ៍នៃកងទ័ពបារាំងរួមទាំងអ្នកស្រាវជ្រាវស្តីពីអាស៊ីនិងសមុទ្រខាងកើត។

ក្នុងសិក្ខាសាលានេះ អ្នកស្រាវជ្រាវផ្តោតលើការវិភាគស្ថានភាពសមុទ្រខាងកើតពីបញ្ហាប្រវត្តិសាស្ត្ររហូតដល់បញ្ហា កំពុងកើតឡើង នៅសភាពការណ៍ជាក់ស្តែងនាពេលច្ចុប្បន្នផងដែរ។  ក្រុមអ្នកវិភាគសុទ្ធសឹងតែឯកភាពលើទស្សនៈ ថានាបច្ចុប្បន្នស្ថានភាពសមុទ្រខាងកើតមានភាពតានតឹងដោយសារការខ្វែងគំនិតគ្នាលើ «ខ្សែបន្ទាត់ ៩ ត្រេ» ដែលចិនបានដាក់ចេញដោយខ្លួនឯងនិងការដែលចិនមិនគោរពសាលក្រមរបស់តុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ (PCA) នៅ La Haye ផងដែរ។ លោក Daniel Schaeffer សង្ឃឹមថាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ វៀតណាមនឹងប្រមូលផ្តុំបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាពិសេសក្នុងការចរចារលើក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC)៕

ប្រតិកម្មទៅវិញ