សិក្ខាសាលាស្តីពីគោលនយោបាយកិច្ចការបរទេសនិងដំណើរការធ្វើសមហរណកម្មអន្តរជាតិរបស់វៀតណាម

Chia sẻ

(VOVworld)- សិក្ខាសាលាស្តីពីគោលនយោបាយកិច្ចការបរទេសនិងដំណើរការធ្វើសមហរណកម្មអន្តរជាតិរបស់វៀតណាម បានរៀបចំឡើងនៅ

សិក្ខាសាលាស្តីពីគោលនយោបាយកិច្ចការបរទេសនិងដំណើរការធ្វើសមហរណកម្មអន្តរជាតិរបស់វៀតណាម - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាម លោកស្រី Le Linh Lan (រូបថតៈ Vietnam+)


(VOVworld)- សិក្ខាសាលាស្តីពីគោលនយោបាយកិច្ចការបរទេសនិងដំណើរការ
ធ្វើសមហរណកម្មអន្តរជាតិរបស់វៀតណាម បានរៀបចំឡើងនៅប្រទេសម៉ិកស៊ិក
នាថ្ងៃទី៣០មិនា។ នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ិកលោកស្រី
Le Linh Lan បានរំលឹកឡើងវិញនូវចំណុចសំខាន់ៗនៃដំណើរការវៀតណាមធ្វើ សមាហរណក្នុងតំបន់និងអន្តរជាតិ ជាពិសេសតួនាទីនិងការចូលរូមយ៉ាងសកម្ម របស់វៀតណាមក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសង្កត់ធ្ងន់នូវ សមិទ្ធិក្នុងការងារទំនាក់ទំនងអន្តរជាតិនិងសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដ៏ធំ
ធេងរបស់ វៀតណាមនាប៉ុន្មានឆ្នាំកន្លងទៅ។ ក្នុងឱកាសនេះដែរ លោកស្រី  Le
Linh Lan បានលើកច្បាស់នូវទស្សនរបស់វៀតណាម ថាជានិច្ចកាលជាសមាជិក
សកម្មនិងមានការទទួលខុសត្រូវជាមួយសហគមន៍អន្តរជាតិ។ វៀតណាមក៏ម្ចាស់
ការជ្រើសរើសចូលរូមរាល់យន្តការ វេទិការតំបន់និងសកល សំដៅបំរើល្អបំផុតនូវ
ផល​ប្រយោជន៍ជាតិ តាមរយៈសេចក្តីសម្រេចចិត្តសំខាន់ៗស្តីពីកិច្ចការបរទេស
ដូចជា ប្រក្រតីភាពទំនាក់ទំនងជាមួយចិន អាមេរិក ចូលរួម​អាស៊ាន អង្គការពាណិ
ជ្ជកម្មពិភពលោក WTO ជាដើម។​នៅក្នុងសិក្ខាសាលានេះ​លោកស្រី Le Linh Lan បានឆ្លើយសំនួរមួយចំនួនទាក់ទិនទៅនឹងទំនាក់ទំនងរវាងវៀតណាមជាមួយម៉ិក ស៊ីកនិងសំនួរទាក់ទិនដល់បញ្ហាពាណិជ្ជកម្មមួយចំនួនដែរ៕

 

ប្រតិកម្មទៅវិញ