សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ៖“ បុព្វហេតុ និងសតិអារម្មណ៍លោកប្រធានហូជីមិញនៅវៀតណាម និងលើពិភពលោក” |
នាថ្ងៃទី ៩ ខែកញ្ញា នៅរដ្ឋធានីមូស្គូ នៃសហព័ន្ធរុស្ស៊ី វិទ្យាស្ថានអាស៊ី - អាហ្វ្រិក - សាកលវិទ្យាល័យជាតិម៉ូស្គូ (MGU) និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវៀតណាម និងអាស៊ាន ចំណុះវិទ្យាស្ថានចុងបូព៌ា បានរួមសហការជាមួយដេប៉ាតឺម៉ង់វិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ សង្គមសាស្ត្រ និងមនុស្សសាស្ត្រវៀតនាមបានរៀបចំ សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ៖“ បុព្វហេតុ និងសតិអារម្មណ៍ លោកប្រធានហូជីមិញនៅវៀតណាម និងលើពិភពលោក”។
សិក្ខាសាលានេះទាក់ទាញការចូលរួមរបស់អ្នកសិក្សាស្រាវជ្រាវ សាស្ត្រាចារ្យបណ្ឌិត និងអ្នកប្រាជ្ញជនជាតិរុស្ស៊ីមកពីរុស្ស៊ី និងអ្នកស្រឡាញ់វៀតណាម ដែលកោតសរសើរសតិអារម្មណ៍លោកប្រធានហូជីមិញ។ អញ្ជើញថ្លែងនៅទីនេះ លោកបណ្ឌិត Pham Quoc Thanh អនុប្រធានដេប៉ាតឺម៉ងវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ សង្គមសាស្ត្រ និងមនុស្សសាស្ត្រវៀតណាមបានឲ្យដឹងថា៖
“ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវាអនុវត្តន៍មត៌កសាស្រ្តរបស់លោកប្រធានហូជីមិញ នោះ យើងបានរៀបចំសិក្ខាសាលានេះ ដើម្បីអ្នកវិទ្យាសាស្ត្រវៀតណាមនិងពិភពលោកចែករំលែកចំណេះដឹងក្នុងការស្រាវជ្រាវអំពីលោកប្រធានហូជីមិញ ហើយរួមចំណែកលើកតម្កើងលោកប្រធានហូជីមិញ ព្រមទាំងយស់ដឹងយ៉ាងច្បាស់ថែមទៀត អំពីតួនាទីរបស់លោក ចំពោះបដិវត្តវៀតណាមនិងពិភពលោកជាពិសេសគឺនាសតវត្សរ៍ទី ២០ ។ លើសពីនេះទៀត សន្និសីទនេះ ក៏រួមចំណែកបង្កើនទំនាក់ទំនងសហប្រតិបត្តិការជាប្រពៃណី ដ៏ល្អប្រសើររវាងប្រទេសទាំងពីរផងដែរ”៕