|
ទិដ្ឋភាពនៃសិក្ឋាសាលា (រូបថតៈ baoxaydung.com) |
(VOVworld)-នាព្រឹកថ្ងៃទី២០កុម្ភៈ នៅខេត្ត Ha Tinh គណៈកម្មាធិការប្រជាជន
ខេត្ត Ha Tinh បានរួមជាមួយមហាវិទ្យាល័យ Vinh រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ
“Xuan Dieu-កវីនិងកេរ្តិ៍ដំណែលអក្សរសាស្ត្រ”។កវី Xuan Dieu មាន ឈ្មោះពិតថា
Ngo Xuan Dieu មានស្រុកកំណើតនៅDai Loc បច្ចុប្បន្នជាទីរួម ស្រុកNghen ស្រុក
Can Loc ខេត្ត Ha Tinh ។ លោកមានការរួមចំណែកយ៉ាងសកម្មចូលក្នុងការ
អភិវឌ្ឍន៍ខឿនអក្សរសាស្ត្រទំនើបជាតិ និងជាតំណាងគំរូ សម្រាប់វិស័យកំណាព្យ
វៀតណាមដំណាក់កាល ១៩៣០-១៩៤៥។ ក្នុងបព្វហេតុនិពន្ធរបស់ខ្លួន លោក
Xuan Dieu បានបន្យល់ទុកមកនូវវណ្ណកម្ម ច្រើនសម្បើមមានតម្លៃជាអមត។
នៅសិក្ខាសាលា“Xuan Dieu-កវីនិងកេរ្តិ៍ដំណែលអក្សរសាស្ត្រ”មានបទ អន្តរា
គមន៍ចំនួន៤៣ របស់អ្នកអក្សរសាស្ត្រ អ្នកស្រាវជ្រាវ។បទអន្តរាគមបាន ផ្តោតទៅ
លើបញ្ហាជាច្រើន ទាំងការនិពន្ធ ស្រាវជ្រាវ រិះគន់ និងបកប្រែរបស់កវី Xuan Dieu ៕