សិក្ខាសាលារំលឹកខួបលើកទី៦០នៃកិច្ចព្រមព្រៀង Geneva អំពីការបញ្ចប់សង្គ្រាមនៅវៀតណាមនៅឥណ្ឌា

Chia sẻ
Vovworld-នាថ្ងៃទី២៤កក្កដា សិក្ខាសាលារំលឹកខួបលើកទី៦០នៃទិវាចុះ​ហត្ថលេខា​​លើកិច្ចព្រមព្រៀង Geneva អំពីបញ្ចប់សង្គ្រាមនៅវៀតណាម​(ទី២០កក្កដា)​បានរៀបចំនៅប្រទេសឥណ្ឌា។
សិក្ខាសាលារំលឹកខួបលើកទី៦០នៃកិច្ចព្រមព្រៀង Geneva អំពីការបញ្ចប់សង្គ្រាមនៅវៀតណាមនៅឥណ្ឌា - ảnh 1
សិក្ខាសាលារំលឹកខួបលើកទី៦០នៃកិច្ចព្រមព្រៀង Geneva អំពីការបញ្ចប់សង្គ្រាមនៅវៀតណាមនៅឥណ្ឌា (vietnamplus.vn)

        Vovworld-នាថ្ងៃទី២៤កក្កដា សិក្ខាសាលារំលឹកខួបលើកទី៦០នៃទិវាចុះ​
ហត្ថលេខា​​លើកិច្ចព្រមព្រៀង Geneva អំពីបញ្ចប់សង្គ្រាមនៅវៀតណាម​(ទី២០
កក្កដា)​បានរៀបចំនៅប្រទេសឥណ្ឌា។

        ថ្លែងមតិនៅសិក្ខាសាលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក
Nguyen Thanh Tan បានរំលឹកដល់ដំណើរការសន្និសីទ Geneva និងសង្កត់ធ្ងន់​ថា
ជា​លើក​ដំបូងរដ្ឋាភិបាលបារាំងនិងប្រទេសផ្សេងៗបានសន្យាគោរពឯករាជ្យ
​អធិបតេយ្យ​ភាពនិងបូរណភាពដែនដីរបស់វៀតណាម។ កិច្ចព្រមព្រៀងនេះ​មាន​
សារសំខាន់អំពី​កត្តិយុតនិងបង្កើតគ្រឹះស្ថានដ៏រឹងមាំសំរាប់ប្រជាជនវៀតណាម​
បន្តការតស៊ូដណ្ដើម​បាន​ជ័យជំនះទាំងស្រុង។

        ថ្លែងមតិនៅសិក្ខាសាលា អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌាទទួលបន្ទុក
​អំពី​បូព៌ាលោក Anil Wadhwa បានសង្កត់ធ្ងន់ថា រំលឹកខួបលើកទី៦០នៃទិវា​កិច្ច​
ព្រមព្រៀង Geneva ក៏ជាឱកាសដើម្បីពូនជ្រំទំនាក់ទំនងរវាងវៀតណាមនិង​ឥណ្ឌា
ជាទំនាក់ទំនង​ត្រូវបានសាងសងលើគ្រឹះស្ថាននៃទំនុកទុកចិត្តនិង​សហប្រតិបត្តិការ
រវាង​ប្រទេស​ទាំង​ពីរក្នុងបណ្ដាដំណាក់កាល៕

ប្រតិកម្មទៅវិញ