សិក្ខាសាលារដ្ឋសភាវៀតណាមរយៈពេល៧០ឆ្នាំបង្កើតនិងអភីវឌ្ឍន៍

Chia sẻ

(VOVworld)-សិក្ខាសាលាដោយប្រធានបទ “សិក្ខាសាលារដ្ឋសភាវៀតណាមរយៈពេល៧០ឆ្នាំបង្កើតនិងអភីវឌ្ឍន៍”

សិក្ខាសាលារដ្ឋសភាវៀតណាមរយៈពេល៧០ឆ្នាំបង្កើតនិងអភីវឌ្ឍន៍ - ảnh 1
អនុប្រធានរដ្ឋសភា លោក Uong Chu Luu ថ្លែងមតិនៅសិក្ខាសាលា


(VOVworld)-សិក្ខាសាលាដោយប្រធានបទ “សិក្ខាសាលារដ្ឋសភាវៀតណាម
រយៈពេល៧០ឆ្នាំបង្កើតនិងអភីវឌ្ឍន៍” បានរៀបចំឡើងនាព្រឹកថ្ងៃទី៨ធ្នូនៅទី
ក្រុង ហាណូយ។ ថ្លែងមតិបើកសិក្ខាសាលា អនុប្រធានរដ្ឋសភា លោក Uong
Chu Luu បានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលបដិវដ្តន៍នីមួយៗ រដ្ឋសភាវៀត
ណាមបាន​បំ ផុសឡើងនូវសុឆន្ទៈនិងស្មារតីសាមគ្គីប្រជាជនទាំងមូល រួមចំ
ណែកការពារបុព្វ ហេតុរំដោះប្រទេសនិងឯកភាពមាតុប្រទេស។ លោក Uong
Chu Luu បានលើក ច្បាស់ថា៖

        “ទន្ទឹមជាមួយការផ្លាស់ប្តូរថ្មី សំដៅបង្កើនចំនួនឯកសារគតិយុត្តិដែលបាន អនុម័តតាមរយៈសម័យប្រជុំនិមួយៗ ហើយរដ្ឋសភាក៏ខំប្រឹងប្រែងដោយឥតឈប់ ឈរសំដៅលើកកំពស់គុណភាពនៃការងារតាក់តែងច្បាប់របស់ខ្លួន។ សកម្មភាព ឃ្លាំមើលក៏ត្រូវបានបង្កើននិងផ្លាស់ប្តូរថ្មីជាប្រចាំដែរ។ មិនត្រឹមតែប៉ុណ្ណោះ បែប បទ របៀបឃ្លាំមើលក៏ទទួលបានភាពជឿនលឿនផងដែរ”។

        តំណាងនានាបានចាត់ទុកថា នាពេលខាងមុខ រដ្ឋសភាវៀតណាមនឹងឈាន
ចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ក្នុងបរិបទនោះ រដ្ឋសភាត្រូវបន្តការផ្លាស់ប្តូរ ថ្មី ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវរដ្ឋធម្មនុញ្ញឆ្នាំ២០១៣និងច្បាប់
ទាក់ទិននានា៕

ប្រតិកម្មទៅវិញ