សិក្ខាសាលាមហាសមុទ្រឥណ្ឌាលើកទី៣បានប្រារព្ធនៅទីក្រុងហាណូយ

Chia sẻ

(VOVWORLD) - សិក្ខាសាលាមហាសមុទ្រឥណ្ដាលើកទី ៣ បានប្រារព្ធនាយប់ថ្ងៃទី២៧ខែសីហា នៅទីក្រុងហាណូយ។ សិក្ខាសាលានេះមានការចូលរួមពីតំណាងជាង២៥០នាក់ មកពី៤៣ប្រទេស ក្នុងនោះមានវត្តមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh នា យករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe រដ្ឋមន្ត្រីការបរទេសឥណ្ឌា Sushma Swaraj និងរដ្ឋមន្ត្រីការបរទេសសឹង្ហបុរី លោក Vivian Balakrishnan ។

សិក្ខាសាលាមហាសមុទ្រឥណ្ឌាលើកទី៣បានប្រារព្ធនៅទីក្រុងហាណូយ - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ VOV)

 

អញ្ជើញថ្លែងមតិក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់លើការកើនឡើងនៃការជួបប្រាស្រ័យសេដ្ឋកិច្ចនយោ បាយនិងវប្បធម៌ ដែលកំពុងជាកំលាំងចលកររបស់ជម្រុញសតវត្សរបស់អាស៊ីឲ្យក្លាយទៅជាសតវត្សមហាសមុទ្រឥណ្ឌា-អាស៊ី-មហាសមុទ្រប៉ាស៊ីហ្វិក។ យោងតាមលោកឧបនាយករដ្ឋមន្ត្រីវៀតណាម ទោះបីជាយ៉ាងណាក៏ដោយក៏មិនអាចប្រ កែក បានថាតំបន់នេះកំពុងប្រឈមនឹងបញ្ហាសាកល្បងជាច្រើន។  លោក Pham Binh Minh បានសង្កត់ធ្ងន់ថា វៀតណាមរក្សាបានគោលនយោបាយឯករាជ្យ ម្ចាស់ការពឹងផ្អែកលើខ្លួនឯង ពហុភាគីនិងការធ្វើពិពិធកម្មទំនាក់ទំនងកិច្ចការបរទេស។

ក្រោមប្រធានបទ “កសាងរចនាសម្ព័ន្ធតំបន់” សិក្ខាសាលានេះបានផ្តោតលើបញ្ហាសន្ដិសុខ សេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងតំបន់មហាសមុទ្រឥណ្ឌានិងតំបន់ជុំវិញក្នុងតំបន់មហាសមុទ្រឥណ្ឌា - មហាសមុទ្រប៉ាស៊ីហ្វិក អំពីរចនាសម្ព័ន្ធក្នុងតំបន់កំពុងបានបង្កើតជារូបរាង ជម្រុញកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសពាក់ព័ន្ធក្នុងការកសាងទំនុកចិត្ត គោរពតាមបទដ្ឋាននិងច្បាប់អន្តរជាតិការ ដោះស្រាយដោយសន្តិវិធីរាល់ជម្លោះ និងការដោះស្រាយរាល់បញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណីលើសមុទ្រ។

ត្រូវបានប្រារព្ធក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី២៧និងទី២៨សីហា  សិក្ខាសាលាមហាសមុទ្រឥណ្ឌាលើកទី ៣ ដោយមូលនិធិឥណ្ឌា រួមសហការជាមួយវិទ្យាស្ថានការទូតវៀតណាម សាលាស្រាវជ្រាវអន្តរជាតិ S. Rajaratnam វិទ្យាស្ថានស្រាវជ្រាវអន្តរជាតិនិងយុទ្ធសាស្រ្តបង់ក្លាដេសរៀបចំផងដែរ៕

ប្រតិកម្មទៅវិញ