|
ទិដ្ឋភាពនៃសិក្ខាសាលា |
(VOVworld)- សិក្ខាសាលាតុមូល “លទ្ធផលនៃមហាសន្និបាតបក្សលើកទី១២ របស់
វៀត ណាម បញ្ហានិងយថាទស្សន៍អភិវឌ្ឍន៍របស់វៀតណាម” បានប្រព្រឹត្តទៅនាថ្ងៃ
ទី២៥កុម្ភៈ នៅទីក្រុងម៉ូស្គូ។ បទអន្តរាគមនៅសិក្ខាសាលានេះបានអះអាងនូវតួនាទី
សំខាន់របស់បក្ស កុម្មុយនិស្តវៀតណាម ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រ
ទេស។ លោក Anton Tsvetov អ្នកជំនាញការនៃគណៈកម្មាធិការកិច្ចការបរទេស
ក្រុមប្រឹក្សាសហភាពរុស្ស៊ីបានឲ្យដឹងថា៖
“ខ្ញុំចាត់ទុកថា ការបោះឆ្នោតគណៈកម្មាធិការមជ្ឈឹមនិងការិយាល័យនយោបាយ
ដែលមាន សមាសភាពដូចសព្វថ្ងៃគឺសំខាន់ណាស់ ដោយសារកត្តាថ្មីនឹងនាំមកការ
ផ្តើមគំនិតថ្មី។ការ ជ្រើសរើសសមាសភាពរបស់ការិយាល័យនយោបាយនិងគណៈ
កម្មាធិការមជ្ឈឹមបានអះអាង នូវគោលមាគ៌ារបស់វៀតណាមនាប៉ុន្មានឆ្នាំខាងមុខ នោះគឺលើកកំពស់តួនាទីរបស់វៀត ណាមនៅក្នុងតំបន់និងលើឆាកអន្តរជាតិ”។
នៅសិក្ខាសាលានេះ តំណាងនានាក៏បានចំណាយពេលវេលាសម្រាប់ពិភាគ្សា
លើ បញ្ហាសក្តានុភាពរបស់មនុស្សនិងធនធានមនុស្ស ជាពិសេសការចូលរួមរបស់
នារីនៅ ស្ថាប័នគ្រប់គ្រងនានានិងជីវភាពនយោបាយរបស់វៀតណាមទៀតផង៕