(VOVworld) - នាថ្ងៃទី២៨តុលា អធិការរដ្ឋាភិបាលវៀតណាម ស្ថានទូតអង់គ្លេសប្រ
ចាំនៅវៀតណាម និងក្រសួងអភិវឌ្ឍន៍អន្តរជាតិអង់គ្លេស បានសហការរៀបចំសិក្ខា
សាលាតុមូលមុនជំនួបសន្ទនាអំពីការបង្ការប្រឆាំងអំពើពុករលួយ នៅរដ្ឋធានីហា
ណូយនៃប្រទេសវៀតណាម។នៅទីនេះ បណ្ដាដំណាងបានផ្ទៀងស្ដាប់របាយការ
ណ៍របស់អធិការរដ្ឋាភិបាល ស្ដីពីការវាយតំលៃស្ថានភាពនិតិបញ្ញាត្តិនិងប្រសិទ្ធភាព
នៃការអនុវត្តវិធានការបង្ការប្រឆាំងអំពើពុករលួយ។ដំណាងនៃក្រសួងយុត្តិធម៌វៀត
ណាមក៏បានបំភ្លឺបញ្ហាមួយចំនួនអំពីការដកហូតទ្រពសម្បត្តិក្នុងករណីអំពើពុក
រលួយផងដែរ។
|
អគ្គអធិការកិច្ចរងលោក Tran Duc Luong ធ្វើអធិបតីនៅសិក្ឋាសាលានេះ |
ខ្លឹមសារទាំងឡាយនៅសិក្ខាសាលានេះ នឹងបានបូកសរុបដើសុក្រិត ដើម្បីដាក់
ចេញនៅជំនួបសន្ទនាអំពីការបង្ការប្រឆាំងអំពើពុករលួយលើកទី១៣នាថ្ងៃ ទី២៥
វិច្ឆិកាខាងមុខនេះ៕