សិក្ខាសាលាតាមប្រព័ន្ធវីដេអូ “ បង្កើនកិច្ចសហប្រតិបត្តិការ​វិនិយោគ​រវាង​វៀតណាម និងមជ្ឈឹមបូព៌ា៖ សក្តានុពល ឱកាស និងវិធីអភិក្រមថ្មី”

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៦ ខែសីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ស្តីពី“ ការបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគរវាងវៀតណាមនិងមជ្ឈឹមបូព៌ា៖ សក្តានុពល ឱកាស និងវិធីអភិក្រមថ្មី”។
សិក្ខាសាលាតាមប្រព័ន្ធវីដេអូ “ បង្កើនកិច្ចសហប្រតិបត្តិការ​វិនិយោគ​រវាង​វៀតណាម និងមជ្ឈឹមបូព៌ា៖ សក្តានុពល ឱកាស និងវិធីអភិក្រមថ្មី” - ảnh 1សិក្ខាសាលាតាមប្រព័ន្ធវីដេអូ “ បង្កើនកិច្ចសហប្រតិបត្តិការវិនិយោគរវាងវៀតណាម និងមជ្ឈឹមបូព៌ា៖ សក្តានុពល ឱកាស និងវិធីអភិក្រមថ្មី” (រូបថត៖ baoquocte.vn)

នៅក្នុងសិក្ខាសាលានេះ បណ្ដាប្រតិភូសុទ្ធតែបានឯកភាពគ្នាថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការវិនិយោគរវាងវៀតណាមនិងមជ្ឈឹមបូព៌ានាពេលខាងមុខ មជ្ឈឹមបូព៌ានិងវៀតណាមចាំបាច់ត្រូវមានវិធីអភិក្រមថ្មីយ៉ាងបត់បែន ជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាពជាង ដូចជា ធ្វើពិពិធកម្មទម្រង់វិនិយោគដូចជាការវិនិយោគផ្ទាល់ ការវិនិយោគដោយប្រយោល កិច្ចសហប្រតិបត្តិការត្រីភាគី ឬពហុភាគី ក៏ដូចជាបង្កើតបណ្ដាមូលនិធិវិនិយោគរួម; សុក្រិត  ក្របខ័ណ្ឌគតិយុត្តិសម្រាប់សកម្មភាពវិនិយោគ ជាពិសេសគឺជាមួយដៃគូដែលមានសក្តានុពលមួយចំនួនក្នុងតំបន់។ រដ្ឋាភិបាលវៀតណាមសន្យាបង្កើតបរិយាកាសធុរកិច្ច និងវិនិយោគ បើកចំហ អំណោយផល និងសមភាពសម្រាប់វិនិយោគិនបរទេសរួម ក្នុងនោះមានសហគ្រាសមជ្ឈិមបូព៌ា ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីផងដែរ៕

ប្រតិកម្មទៅវិញ