សិក្ខាសាលាដោយប្រធានបទ “វៀតណាមក្នុងភាពសម្បូរបែបនាបច្ចុប្បន្ន”

Chia sẻ
(VOVworld) – សិក្ខាសាលាដោយប្រធានបទ “វៀតណាម
ក្នុងភាពសម្បូរបែបនា បច្ចុប្បន្ន” ត្រូវបានរៀបចំឡើង
នាថ្ងៃទី ១៧ មិថុនា នៅទីស្នាក់ការព្រឹទ្ធសភាបារាំងនៅ
រដ្ឋធានីប៉ារីស។

សិក្ខាសាលាដោយប្រធានបទ “វៀតណាមក្នុងភាពសម្បូរបែបនាបច្ចុប្បន្ន” - ảnh 1
សិក្ខាសាលាដោយប្រធានបទ “វៀតណាមក្នុងភាពសម្បូរបែបនាបច្ចុប្បន្ន” (Image: VOV)

(VOVworld) – សិក្ខាសាលាដោយប្រធានបទ “វៀតណាមក្នុងភាពសម្បូរបែបនា
បច្ចុប្បន្ន” ត្រូវបានរៀបចំឡើង នាថ្ងៃទី ១៧ មិថុនា នៅទីស្នាក់ការព្រឹទ្ធសភាបារាំង
នៅ រដ្ឋធានីប៉ារីស។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង
លោក Duong Chi Dung បានលើកច្បាស់សមិទ្ធិដ៏ធំធេងដែលវៀតណាមទទួល
បានក្នុងរយៈ កន្លងមក។ ទន្ទឹមនឹងនោះ លោក Duong Chi Dung បានឲ្យដឹងថែម
ទៀតថា៖ វៀតណាមកំពុងប្រឈមមុខនឹងការសាកល្បងដ៏ធំធេងក្នុងការរក្សា
ខឿនសន្តិភាពនិង ឯករាជ្យរបស់ប្រជាជាតិ ជាពិសេសគឺអធិបតេយ្យភាពនិង
បូរណៈភាពដែនដី។ ឯកអគ្គរដ្ឋទូតវៀតណាមក៏បានជូនដំណឹងដល់បណ្ដា
តំណាងអំពីបំរ៉ែបំរួលថ្មីបំផុតទាក់ទិនដល់ ភាពតានតឹងលើសមុទ្រខាងកើត។ តំណាងគ្រប់រូបសុទ្ធតែប្រឆាំងជំទាស់អំពើដាក់ ស្ថានីយ៍ខួង Haiyan Shiyou 981 ដោយខុសច្បាប់នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ ខ្ពង់រាបបាតសមុទ្ររបស់
វៀតណាម ព្រមទាំង ស្នើឲ្យចិនដកស្ថានីយ៍ខួងពោលខាងលើ និងគោរពច្បាប់
អន្តរជាតិ។ រីឯខ្លួនវិញ អនុប្រធានក្រុមសមាជិកសភាមិត្តភាពបារាំង- វៀតណាម
សមាជិការសភា លោកស្រី Marie Christine Blandin បានចាត់ទុកថា៖ការដែល
ចិនបុកលិចទូកនេសាទរបស់វៀតណាមគឺជាអំពើដ៏ធ្ងន់ធ្ងរនិងហួសកំរិត។

អតីតអនុព័ន្ធយោធារបស់បារាំងប្រចាំនៅចិនថៃនិងវៀតណាម ឧត្តមសេនីយ៍
Daniel Schaeffer បានសង្កង់ធ្ងន់ថា៖

“បញ្ហាគឺ៖ដល់ពេលណាដែលខ្សែអណ្តាតគោ៩ កំណាត់មិនបាត់បង់បណ្ដា
ប្រទេសក្នុងតំបន់មិនអាចជួបរចារទេ។ ក្រៅពីនោះ មិនត្រឹមតែបារាំងឬអឺរ៉ុប
ត្រូវមានការទទួលខុសត្បូវក្នុងការសម្តែងនូវការព្រួយបារម្ភប៉ុណ្ណោះទេថែម
ទាំងសហគមន៍អន្តរជាតិមានសកម្មភាពជាក់ស្តែងដើម្បីចិនមិនអាចអនុវត្ត
ខ្សែអណ្តាតគោ ៩ កំណាត់ដោយឯកតោ ភាគី។ ទី ២ គឺ៖ បណ្ដាប្រទេស
អាស៊ាននិងចិនបានឯកភាពសេដ្ឋកិច្ចថ្លែងការស្តីអំពីការ ប្រតិបត្តិសំរាប់
ភាគីនានាលើសមុទ្រខាងកើត។ ដោយហេតុនេះ សកម្មភាពនៃស្ថានីយ៍
ខួង Haiyang Shiyou 981 ក្នុងតំបន់ដែនសមុទ្ររបស់វៀតណាមគឺរំលោភ
ដ៏ធ្ងន់ធ្ងរ ទៅលើអធិបតេយ្យភាពរបស់វៀតណាមនិងសេចក្តីថ្លែងការ
ដែលចិននិងអាស៊ានបាន ចុះហត្ថលេខាជាមួយគ្នា៕”

ប្រតិកម្មទៅវិញ