(VOVworld) – សិក្ខាសាលាដោយប្រធានបទ “កិច្ចព្រមព្រៀងដៃគូរអន្តរអាស៊ី-ប៉ាស៊ីហ្វិក
(TPP) និងឱកាសសំរាប់អង្គភាពអាជីវកម្ម” បានរៀបចំឡើង នាថ្ងៃទី ៣០ មករា នៅទីក្រុង
ហូជីមិញ (ភាគខាងត្បូងវៀតណាម)។ បណ្កាអ្នកជំនាញការ បានចាត់ទុកថា៖ ការដែល វៀតណាមចូលរួមកិច្ចព្រមពៀង TPP នឹងបង្កើនឱកាស ការទាក់ទងផ្ទាល់នឹងទីផ្សារ ជំរុញការនាំចេញទំនិញវៀតណាម ពិសេសគឺ ចំពោះទីផ្សារអាមេរិក។ ក្រៅពើនោះ
ការចួលរួម TPP របស់វៀតណាមក៏ជំរុញ ការវិនិយោគរបស់អាមេរិកចូលវៀតណាម
ទន្ទឹមនឹងនោះ រួមចំណែកលើកំពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិនិងបង្កើន
ទំនាក់ទំនងជាមួយបណ្ដាដៃគូរ អន្តរជាតិថែមទៀត។ ប៉ុន្តែ កិច្ចព្រមព្រៀង TPP នេះក៏ដាក់
សម្ពាធន៍ទៅលើការបើក ទីផ្សារនិងសមត្ថភាពប្រគួតប្រជែងនៃអង្គភាពអាជីវកម្មវៀត
ណាមក្នុងទីផ្សារ អន្តរជាតិ។ អគ្គកុងស៊ូលអាមេរិកប្រចាំនៅទីក្រុងហូជីមិញ លោក Le
Thanh An បានឲ្យដឹងថា៖ អាមេរិកសន្យាបង្កើនរាល់សកម្មភាពផ្លាស់ប្តូរព័ត៌មានជាមួយ វៀតណាមនិងជំរុញដំណើរការចរចារអំពីកិច្ចព្រមព្រៀង TPP យ៉ាងឆាប់ៗ៕
|
“កិច្ចព្រមព្រៀងដៃគូរអន្តរអាស៊ី-ប៉ាស៊ីហ្វិក (TPP) និងឱកាសសំរាប់អង្គភាពអាជីវកម្ម” (Image: Internet) |