ទិដ្ឋភាពនៃសិក្ខាសាលា ឧទ្ទេសនាមកម្មវិធីផ្លាស់ប្ដូរថ្មីប្រកបដោយការច្នៃប្រឌិតនៅអាល្លឺម៉ង់ |
នាថ្ងៃទី ១២ ខែមិថុនា ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ បានរួមសហការជាមួយគណៈគ្រប់គ្រងគម្រោង AIE នៃក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ (BMWi) រៀចំសិក្ខាសាលាស្ដីពីការឧទ្ទេសនាម "កម្មវិធីផ្លាស់ប្ដូរថ្មីប្រកបដោយការច្នៃប្រឌិត" សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) និងបណ្ដាស្ថាប័នសិក្សាស្រាវជ្រាវ នៃប្រទេសទាំងពីរអាល្លឺម៉ង់ និងវៀតណាម ឬហៅថាកម្មវិធី ZIM។
អញ្ជើញថ្លែងនៅទីនេះ លោក Dang Chung Thuy ទីប្រឹក្សានៃស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ការសិក្សាស្រាវជ្រាវអភិវឌ្ឍន៍ និងការធ្វើពាណិជ្ជកម្ម បច្ចេកវិទ្យាសម្រាប់សហគ្រាសខ្នាតតូច និងមធ្យមរបស់វៀតណាម និងអាល្លឺម៉ង់។ លោកបានឲ្យដឹងថា ជាខឿនសេដ្ឋកិច្ចដ៏ស្វាហាប់មួយ ហើយថែមទាំងមានការខិតខំប្រឹងប្រែងពីសំណាក់រដ្ឋាភិបាល វិនិយោគិនឯកជន និងប្រៀបខ្លាំងអំពីធនធានមនុស្សនោះ វៀតណាមកំពុងក្លាយទៅជាមជ្ឈមណ្ឌលអំពីការចាប់អាជីពផ្លាស់
ប្ដូរថ្មីប្រកបដោយការច្នៃប្រឌិតនៅតំបន់ អាស៊ីប៉ាស៊ីហ្វិក។ លោកសង្ឃឹមថាតាមរយៈសិក្ខាសាលានេះ បណ្ដាសហគ្រាសខ្នាតតូច និងមធ្យមនៃប្រទេសទាំងពីរវៀតណាម និង អាល្លឺម៉ង់នឹងមានឱកាសកាន់តែច្រើន ដើម្បីផ្លាស់ប្តូរក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការនាពេលខាងមុខផងដែរ៕