|
សិក្ខាសាលា “ពីឥណ្ឌូចិនក្រោមអាណានិគមដល់វៀតណាម នាបច្ចុប្បន្ន” (Image: Vietnam+) |
(VOVworld) – សិក្ខាសាលា “ពីឥណ្ឌូចិនក្រោមអាណានិគមដល់វៀតណាម
នាបច្ចុប្បន្ន” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ទី ២៣ មិនា នៅទីក្រុង
ប៉ារីស គឺជា សកម្មភាពមួយក្នុងចំណោមសកម្មភាពរំលឹកខួបអនុស្សារវរីយ៍
លើកទី ៤០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-បារាំងនិងជួយជ្រោម
ជ្រែងឆ្នាំវៀតណាមនៅបារាំង២០១៤។ សិក្ខាសាលានេះបានទាក់ទាញការ
ចូលរួមរបស់អ្នកជំនាញការអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រជាច្រើនកុះករ។ ចួល
រួមសិក្ខាសាលាលើកនេះសម្តេចព្រះភស្តាដាណឺម៉ាក Henrik ដែលបានរស់
នៅនៅវៀតណាមក្នុងរយៈពេល យូរអង្វែង បានឲ្យដឹងថា៖
“សិក្ខាសាលាអំពីទំនាក់ទំនងវៀតណាមនេះគួរឲ្យចាប់អរម្មណ៍ណាស់។
ព្រឹត្តិការ ណ៍នេះបានសឲ្យឃើញថា៖វៀតណាមនិងបារាំងជានិច្ចកាលជា
មិត្តភក្តិ។ ខ្ញុំដឹងថា៖ ជនបារាំងនិងជនវៀតណាមសុទ្ធតែមានមេម៌រជាច្រើន
អំពីដំណាក់កាលប្រវត្តិសា ស្ត្រ។ ខ្ញុំបានរស់នៅនៅវៀតណាមក្នុងរយៈពេល
៨ ឆ្នាំ និងរក្សាអនុស្សារវរីយ៍ ជាច្រើនអំពីទឹកដីនេះ។ ខ្ញុំស្រឡាញ់វប្បធម៌មនុស្ស
និងជីវភាពរស់នៅនៅវៀតណាម។”
ថ្លែងមតិក្នុងពិធីបើកសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង
លោក Duong Chi Dung មានគោលបំណងថា៖ តាមរយៈសិក្ខាសាលានេះ តំណាង នានានឹងលើកឡើងការផ្តើមគំនិតសំដៅធ្វើឲ្យស៊ីជំរៅទំនាក់ទំនងរវាងវៀតណាម និងបារាងនាពេលខាងមុខ៕