សិក្ខាសាលា «ចម្រៀង Then Viet Bac ជាមួយការអភិវឌ្ឍន៍ទេសចរណ៍»

Chia sẻ
(VOVWORLD) - សិក្ខាសាលា «ចម្រៀង Then Viet Bac ជាមួយការអភិវឌ្ឍន៍ទេសចរណ៍» ត្រូវបានរៀបចំឡើងនាថ្ងៃទី ១១ មករានៅខេត្ត Thai Nguyen ភាគ ពាយ័ព្យវៀតណាមដែលទាក់ទាញការចូលរួមរបស់អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ វប្បធម៌ប្រជាប្រិយនិងបណ្ដាអង្គភាពអាជីវកម្មទេសចរណ៍នៅក្នុងនិងក្រៅខេត្តជាច្រើនកុះករ។ 
សិក្ខាសាលា «ចម្រៀង Then Viet Bac ជាមួយការអភិវឌ្ឍន៍ទេសចរណ៍»  - ảnh 1 សិក្ខាសាលា «ចម្រៀង Then Viet Bac ជាមួយការអភិវឌ្ឍន៍ទេសចរណ៍» 

(VOVworld) – សិក្ខាសាលា «ចម្រៀង Then Viet Bac ជាមួយការអភិវឌ្ឍន៍ទេសចរណ៍» ត្រូវបានរៀបចំឡើងនាថ្ងៃទី ១១ មករានៅខេត្ត Thai Nguyen ភាគ ពាយ័ព្យវៀតណាមដែលទាក់ទាញការចូលរួមរបស់អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ វប្បធម៌ប្រជាប្រិយនិងបណ្ដាអង្គភាពអាជីវកម្មទេសចរណ៍នៅក្នុងនិងក្រៅខេត្តជាច្រើនកុះករ។ នេះក៏ជាឱកាសដើម្បីអ្នកស្រាវជ្រាវ អ្នកគ្រប់គ្រងនិងបណ្ដាអ្នកធ្វើការងារអភិរក្សបេតិកភ័ណ្ឌវប្បធម៌និងទេសចរណ៍នៅតំបន់ Viet Bac ដាក់ចេញដំណោះស្រាយដើម្បីនាំទេសចរណ៍តំបន់នេះអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត។ នាយិការរងសកលវិទ្យាល័យវិទ្យាសាស្ត្រ Thai Nguyen និងជាប្រធានគណៈចាត់តាំងសិក្ខាសាលា លោកស្រី Pham Thi Phuong Thai បានឲ្យដឹងថា៖

        «សិក្ខាសាលាលើកនេះបានអះអាងជាថ្មីម្តងទៀតនូវតំលៃវិសេសវិសាលនិងភាពគួរឲ្យទាក់ទាញរបស់ចម្រៀង Then ទន្ទឹមនឹងនោះ ពិភាក្សានិងផ្ទៀងស្តាប់មតិរបស់អ្នកវិទ្យាសាស្រ្ត សិប្បករសិប្បការិនី ជាពិសេសគឺអ្នកធ្វើទសេសចរណ៍ ដើម្បីយើងខ្ញុំឆ្ពោះទៅដោះស្រាយបញ្ហា ធ្វើយ៉ាងម៉េចដើម្បីអភិរក្សនិងធ្វើអាជីវកម្មចម្រៀង Then លើវិស័យទេសចណ៍នៅតំបន់ Viet Bac បន្ទាប់ពីចម្រៀង Then ត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ។ នេះជាគោលដៅស្នូលរបស់សិក្ខាសាលាលើកនេះ៕»

ប្រតិកម្មទៅវិញ