វិស័យអប់រំបើកដំណើរការខែធ្វើសកម្មភាពដើម្បីបរិស្ថាន

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ១០ ខែតុលានេះ ក្រសួងអប់រំនិងបណ្តុះបណ្តាលបានរៀបចំពិធីមិទ្ទីង ដើម្បីឆ្លើយតបនឹងទិវាបរិស្ថានពិភពលោកនិងខែសកម្មភាពដើម្បីបរិស្ថាននៅសាកលវិទ្យាល័យគរុកោសល្យសិល្បៈមជ្ឈឹម។  

នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដោយក្រសួងអប់រំនិងបណ្តុះបណ្តាលរៀបចំឡើងក្នុងគោលបំណងសផ្សព្វផ្សាយ អប់រំនិងបង្កើនការយល់ដឹងនិងការទទួលខុសត្រូវរបស់សិស្ស លោកគ្រូ អ្នកគ្រូនិងសហគមន៍ទាំងមូលអំពីកិច្ចការពារបរិស្ថានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ថ្លែងនៅក្នុងពិធីនេះ អនុរដ្ឋមន្រ្តី លោក Nguyen Van Phuc  ស្នើថា គួរតែមានការសម្របសម្រួលរវាងវិស័យអប់រំនិងទីភ្នាក់ងារពាក់ព័ន្ធដើម្បីលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់កម្មាភិបាល សាស្ត្រាចារ្យនិងនិស្សិត សិស្សានុសិស្សក្នុងការការពារបរិស្ថាន។ យ៉ាងណាមិញ សិស្សានុសិស្ស និស្សិត គ្រូនិងឪពុកម្តាយគ្រប់រូបត្រូវធ្វើជាអ្នកផ្សព្វផ្សាយដើម្បីការពារបរិស្ថានពីសកម្មភាពតូចតាចបំផុត៕

ប្រតិកម្មទៅវិញ