ទិដ្ឋភាពនៃសិក្ខាសាលា |
សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ព័ត៌មាន ជួយដល់អាជីវកម្មក្នុងការផ្គត់ផ្គង់និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុនិងទូរគមនាគមន៍ អោយបានយល់ពីរាល់ការសន្យារបស់ EVFTA ក៏ដូចជារៀបចំប្រកបដោយប្រសិទ្ធភាព ដើម្បីទាញយកអត្ថប្រយោជន៍ពីឱកាសនិងជំនះតាមរយៈការប្រកួតប្រជែងពីកិច្ចព្រមព្រៀងនេះ។
លោក Hoang Quang Phong អនុប្រធាន VCCI បានអោយដឹងថា នៅក្នុង EVFTA រាល់ការប្តេជ្ញាចិត្តទាក់ទងនឹងសេវាកម្មហិរញ្ញវត្ថុនិងទូរគមនាគមន៍ជាកម្មសិទ្ធិរបស់ក្រុមដែលមានវិធីសាស្រ្តពិសេស។ “សហភាពអឺរ៉ុប EU គឺជាដៃគូយ៉ាងខ្លាំងក្នុងវិស័យ ហិរញ្ញវត្ថុនិងទូរគមនាគមន៍។ ទន្ទឹមនឹងនេះ មានស្តង់ដារខ្ពស់សម្រាប់ការគ្រប់គ្រងនិងប្រតិបត្តិការលើវិស័យនេះ។ រាល់ការប្តេជ្ញាចិត្តលើច្បាប់ស្តីពីការបើកទីផ្សារហិរញ្ញវត្ថុនិងទូរគមនាគមន៍វៀតណាមសម្រាប់ EU ក្នុង EVFTA រួមជាមួយ ផលប៉ះពាល់រួមគ្នានៃកិច្ចព្រមព្រៀងជំនាន់ថ្មីជាច្រើន ប្រាកដជានឹងជះឥទ្ធិពលយ៉ាងខ្លាំង ដល់ទីផ្សារនិង ការអភិវឌ្ឍនៃឧស្សាហកម្មទាំងនេះ ក៏ដូចជាវិស័យជាច្រើនទៀតដែលទាក់ទងនឹងសេដ្ឋកិច្ច”។ នេះបើយោងតាមមតិរបស់លោក Hoang Quang Phong។
នៅទីនេះ ក្រុមអ្នកជំនាញក៏បានចង្អុលបង្ហាញថា អាជីវកម្មវៀតណាមចាំបាច់ត្រូវមានជំនាញវិជ្ជាជីវៈនិងលើកកម្ពស់សេវាកម្មផ្គត់ផ្គង់និងផ្តល់សេវាកម្មស្របតាមតម្រូវការរបស់អតិថិជនក្នុងវិស័យហិរញ្ញវត្ថុនិងទូរគមនាគមន៍។ ទន្ទឹមនឹងនោះ ជំរុញការអនុវត្តបច្ចេកវិទ្យា ធនាគារអេឡិចត្រូនិច ពិនិត្យជាប្រចាំនិងលើកកម្ពស់បច្ចេកវិទ្យាសម្ងាត់ និងធានាសុវត្ថិភាពព័ត៌មាន៕