វិស័យសេវាកម្មនៅវៀតណាមទាក់ទាញវិនិយោគិនជប៉ុន

Chia sẻ

(VOVworld) - អង្គការជំរុញពាណិជ្ចកម្មជប៉ុន (JETRO)
នៅទីក្រុងតូក្យូ ទើបនឹងបានបើកសិក្ខាសាលាសំដៅ
អំពាវនាវការវិនិយោគទុនក្នុងវិស័យសេវាកម្មនៅ
ប្រទេសចំនួន៣គឺ វៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ី។

(VOVworld) - អង្គការជំរុញពាណិជ្ចកម្មជប៉ុន (JETRO) នៅទីក្រុងតូក្យូទើប
នឹងបានបើកសិក្ខាសាលាសំដៅអំពាវនាវការវិនិយោគទុនក្នុងវិស័យសេវាកម្ម
នៅប្រទេសចំនួន៣គឺ វៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ី។ទីផ្សារសេវាកម្ម
វៀតណាម ជាពិសេសគឺវិស័យធ្វើអាជីវកម្មស្បៀងអារហារនិងភោជនីយដ្ឋាន ត្រូវបានបណ្ដាវិនិយោគិនយកចិត្តទុកដាក់និងវាយតំលៃខ្ពស់។នៅសិក្ខាសាលា
នេះ ដំណាងបណ្ដាសម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុនវៀតណាម បានឧទ្ទេសនាម
អំពីរាល់ឧត្តមភាពអាជីវកម្ម យថាទស្សន៍សហប្រតិបតិ្តការ និងបរិយាកាសវិនិ
យោគ នៅវៀតណាមសំរាប់ដៃគូនានានៅជប៉ុន។

វិស័យសេវាកម្មនៅវៀតណាមទាក់ទាញវិនិយោគិនជប៉ុន - ảnh 1
វិស័យសេវាកម្មនៅវៀតណាមទាក់ទាញវិនិយោគិនជប៉ុន

នៅតំបន់អាស៊ីអាគ្នេយ៍ វៀតណាមគឺជាទីផ្សារ១ក្នុងចំណោមទីផ្សារដែល
បណ្ដាអង្គភាពធ្វើសេវាកម្មរបស់ជប៉ុនលៃទុកការយកចិត្តទុកដាក់ពិសេសដោយ
សារមានលក្ខណៈប្រហាក់ប្រហែលគ្នាខាងវប្បធម៍ ជាតិសាសន៍និងការនិយម
ប្រើប្រាស់។អង្គភាពអាជីវកម្មជប៉ុនទាំងនេះ ក៏មានបំណងស្រូបយកទីផ្សារនៅ
វៀតណាមយ៉ាងឆាប់រហ័ស ក្នុងកាលៈទេសៈដែលអ្នកធ្វើសេវាកម្មជួរមុខលើ
ពិភពលោក កំពុងលំហូរចូលមកទីផ្សារនេះ៕

ប្រតិកម្មទៅវិញ