នេះជាកម្មវិធីដែលស្ថិតនៅក្នុងគម្រោងការណ៍ “សុក្រិតគោលនយោបាយស្ដីពីព្រៃឈើដាំដុះដើម្បីធានាតុល្យភាពតម្រូវការរវាងម្ចាស់ព្រៃឈើដោយទ្រង់ទ្រាយតូច ឧស្សាហកម្មកែច្នៃឈើនិងបរិស្ថាននៅឡាវ និងវៀតណាម” ដែលបានផ្ដល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលអូស្ត្រាលី។
សិក្ខាសាលាគឺសំដៅវិភាគការរួមចំណែកនៃផ្នែករុក្ខកម្មទៅក្នុងផលិតផល ក្នុងស្រុកសរុប (GDP) ក៏ដូចជាការរួមចំណែកទៅក្នុងផែនការកាត់បន្ថយបរិមាណ ឧស្ម័នផ្ទះកញ្ចក់ ផងដែរ។ តាមនោះ លើកឡើងអនុសាសន៍នានាស្ដីពីគោល នយោបាយសំដៅលើកទឹកចិត្តអ្នកដាំព្រៃឈើប្ដូរទៅការដាំព្រៃឈើដែលមានឈើធំ ព្រមទាំងដាំនិងគ្រប់គ្រងព្រៃឈើដោយចីរភាព ផងដែរ៕