លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក (រូបថត៖ vnanet.vn) |
នាថ្ងៃទី ១៥ ខែមិនា លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិកបានអះអាងថាក្រុងវ៉ាស៊ីនតោនមានក្ដីសង្ឃឹមថា រាល់ការចចារលុបបំបាត់នុយក្លេអ៊ែរជាមួយក្រុងព្យុងយ៉ាងនិងបន្តប្រព្រឹត្តិទៅ។ លោក Mike Pompeo បានថ្លែងយ៉ាងដូច្នេះ ប៉ុន្មានម៉ោងក្រោយពី ស.ប.ប.ក បានប្រកាសថាអាចចាកចេញពីតុចរចា។
មុននេះ អនុរដ្ឋមន្ត្រីការបរទេស ស.ប.ប.ក លោកស្រី Choe Son-hui បានឲ្យដឹងថាប្រទេសខ្លួនកំពុងពិចារណាថាផ្អាកការចារចាអំពីការលុបបំបាត់ក្លេអ៊ែរជាមួយអាមេរិក ។ លោកស្រី Choe Son-huiបានសង្កត់ធ្ងន់ថា ស.ប.ប.ក មិនមានគោលបំណងធ្វើសម្បទានចំពោះរាល់សំណើររបស់អាមេរិកក្រោមគ្រប់រូបភាព កាលពីជំនួបកំពូលរវាងអាមេរិក និង ស.ប.ប.ក នៅទីក្រុងហាណូយ៕