|
វ៉ាស៊ីនតោនបានចាប់ផ្តើមដាក់ពង្រាយយន្តហោះស៊ើបការលើដែនអាកាសរបស់ស៊ីរី (Image: VNA) |
(VOVworld) – វ៉ាស៊ីនតោនបានចាប់ផ្តើមដាក់ពង្រាយយន្តហោះស៊ើបការលើដែន អាកាសរបស់ស៊ីរីបន្ទាប់ពីយុទ្ធនាការនេះត្រូវបានប្រធានាធិបតីអាមេរិក លោក
Barack Obama អនុម័ត។ នេះអាចជាជំហានដែលចាប់ផ្តើមឲ្យបណ្ដាការវាយ
ប្រហារតម្រង់ទៅ លើជនប្រដាប់អាវុធចំណុះក្រុម “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) ប្រចាំនៅអ៊ីរ៉ាក់និងស៊ីរី។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាននៅរដ្ឋធានី
Kabul របស់អាប់ហ្គានីស្ថាន ប្រធានក្រុមប្រឹក្សាអគ្គសេនាធិការកងទ័ពចំរុះអាមេរិក
ឧត្តមសេនីយ៍ Martin Dempsey បានឲ្យដឹងថា៖ វ៉ាស៊ីងតោនត្រូវមាមព័ត៌មានបន្ថែម
អំពីបណ្ដាជនប្រដាប់អាវុធ IS ដែលកំពុងធ្វើសកម្មភាពនៅស៊ីរីដើម្បីនាំចេញ
ផែនការសមស្របនាអនាគត។ សេចក្តីសម្រេចអំពីការដាក់ពង្រាយយន្តហោះ
ស៊ើបការណ៍នៅស៊ីរីត្រូវបាននាំចេញក្នុង កាលៈទេសៈដែលពួកឧទ្ទាម IS បានទន្ទ្រានកាន់កាប់មូលដ្ឋានជើងអាកាសរបស់រដ្ឋាភិបាលស៊ីរីនិងផ្សាយ
វីដេអ៊ូសម្លាប់អ្នកកាសែតអាមេរិក លោក James Foley។
កំលាំងនេះក៏បានព្រមាននឹងសម្លាប់ប្រជាពលរដ្ឋអាមេរិកដែលកំពុងចាប់
ចំណាប់ខ្មាំងនៅស៊ីរីផងដែរ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត រដ្ឋមន្ត្រីការ
បរទេសស៊ីរី លោក Walid al-Moallem បានអំពាវនាវសហគមន៍អន្តរជាតិ
សហប្រតិបត្តិការជាមួយរដ្ឋាភិបាលនៃប្រទេសនេះក្នុងការប្រយុទ្ធប្រឆាំងនឹង IS៕