វ៉ាស៊ីនតោនកំពុងរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ |
(VOVworld) – នាថ្ងៃទី ១៥ តុលា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ អ.ស.ប. លោកស្រី Nikki Haley បានឲ្យដឹងថា៖ ប្រទេសនេះនឹងរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងក្រុម P5+1 (រួមមានអង់គ្លេស បារាំង រុស្ស៊ី ចិន អាមេរិកនិងអាល្លឺម៉ង់) នាឆ្នាំ ២០១៥ ឬហៅថា ផែនការធ្វើសកម្មភាពលើគ្រប់ជ្រុងជ្រោយ (JPCOA)។ ឆ្លើយសម្ភាសកម្មវិធី Meet the Press លើកាណាល់ទូរទស្សន៍ NBC លោកស្រី Nikki Haley បានឲ្យដឹងថា៖ អាមេរិកសង្ឃឹមថាអាចកែលំអរស្ថានភាពរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់និងក្រុម P5+1 ហើយនេះគឺជាគោលដៅរបស់វ៉ាស៊ីនតោន។ លោកស្រីបាន សង្កត់ធ្ងន់ទៀតថា៖ អាមេរិកតាមដានយ៉ាងម៉ត់ចត់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយ អ៊ីរ៉ង់ដោយមានក្តីសង្ឃឹមថា៖ អ៊ីរ៉ង់នឹងមិនក្លាយទៅជាកូរ៉េខាងជើងទី ២ ក្នុងកាលៈទេ សៈ ភាពតានតឹងកំពុងឡើងជណ្តើរជុំវិញកម្មវិធីអភិវឌ្ឍន៍អាវុធនុក្លែអ៊ែររបស់កូរ៉ែខាង ជើង៕