វីរុសបំប្លែងថ្មី Omicron មានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅក្នុងប្រទេសជាច្រើន

Chia sẻ
(VOVWORLD) - ការិយាល័យស្ថិតិជាតិអង់គ្លេស (ONS) បានឲ្យដឹងថា Omicron អាចជាប្រភេទវីរុសបំប្លែងចម្បងនៅតំបន់អង់គ្លេស។ 

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ១៩សរុបចំនួនជាង ៨៩៥.០០០ករណី និងមានករណីស្លាប់ចំនួនជាង ៦.០០០នាក់។ ចំនួនករណីឆ្លងជំងឺសរុបចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត រហូតមកដល់ពេលនេះ បានលើសពី ២៧៨លានករណី ដែលក្នុងនោះមានអ្នកជំងឺជាង ៥,៣៩លាននាក់បានស្លាប់។

វីរុសបំប្លែងថ្មី Omicron មានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅក្នុងប្រទេសជាច្រើន - ảnh 1ពលរដ្ឋឈរជាជួរ រង់ចាំចាក់វ៉ាក់សាំងបង្ការកូវីដ១៩នៅទីក្រុងទីក្រុងឡុងដ៍ ថ្ងៃទី១៩ ខែធ្នូ (រូបថត៖ THX/TTXVN)

វីរុសបំប្លែងថ្មី Omicron បានលេចមុខចេញនៅចុងឆ្នាំ ជាពេលវេលាដែលប្រជាជនធ្វើដំណើរច្រើន បណ្តាលឱ្យចំនួនករណីឆ្លងជំងឺថ្មីក្នុងប្រទេសកើនឡើងខ្ពស់។ អាជ្ញាធរសុខាភិបាលកាណាដាបានព្យាករណ៍ថា ចំនួនករណីឆ្លងជំងឺប្រចាំថ្ងៃអាចឈានដល់ ២៦,០០០នាក់នៅទូទាំងប្រទេស នៅពាក់កណ្តាលខែមករាឆ្នាំ ២០២២ ប្រសិនបើ Omicron បានវ៉ាដាច់ Delta ដើម្បីក្លាយជាប្រភេទវីរុសបំប្លែងខ្លួនដែលឆ្លងរីករាលដាលលឿនបំផុតនៅក្នុងប្រទេសនេះ។

Omicron ក៏កំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៅអឺរ៉ុបផងដែរ។ វិទ្យាស្ថានសុខាភិបាលជាតិអ៊ីតាលី (ISS) បានប្រកាសថា ទិន្នន័យបឋមនៃការស្ទង់មតិរហ័សបានបង្ហាញថា វីរុសបំប្លែងថ្មីនេះស្រូបយក ២៨% នៃករណីឆ្លងជំងឺកូវីដ១៩ថ្មី ក្នុងមួយថ្ងៃ។ នៅអាល្លឺម៉ង់ នៅថ្ងៃទី ២៣ ខែធ្នូ ប្រទេសនេះបានកត់ត្រាករណីឆ្លងវីរុសបំប្លែងថ្មី Omicron ចំនួន៨១០នាក់ ហើយមានករណីស្លាប់ដំបូងនៃប្រភេទវីរុសបំប្លែងថ្មីនេះ។

ការិយាល័យស្ថិតិជាតិអង់គ្លេស (ONS) បានឲ្យដឹងថា Omicron អាចជាប្រភេទវីរុសបំប្លែងចម្បងនៅតំបន់អង់គ្លេស។ ចំនួនករណីឆ្លង Omicron ក៏បានកើនឡើងផងដែរ នៅគ្រប់តំបន់ទូទាំងប្រទេសអង់គ្លេស លើកលែងតែតំបន់ភាគឦសាន។ នៅថ្ងៃទី ២២ ខែធ្នូ អង់គ្លេសបានកត់ត្រាការឆ្លងកូវីដ១៩ថ្មីចំនួនជាង ១០០.០០០ នាក់ ជាលើកដំបូង៕ 

ប្រតិកម្មទៅវិញ