យោងតាមគេហទំព័រ worldometers.info បានធ្វើស្ថិតិថា គិតត្រឹមម៉ោង២ថ្ងៃទី៤ ខែធ្នូ (ម៉ោង UTC) លើទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩សរុបចំនួន ជាង២៦៥លាននាក់ ក្នុងនោះករណីស្លាប់ចំនួនជាង៥លាន២សែននាក់។ អ្នកជម្ងឺត្រូវ បានព្យាបាលឲ្យជាសះស្បើយមានចំនួនជិត២៣៩លាននាក់។
អាមេរិក ឥណ្ឌា ប្រេស៊ីលនៅតែជាបណ្ដាប្រទេសដែលរងផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរបំផុតដោយជម្ងឺ កូវីដ-១៩។ បំប្លែងថ្មី Omicron នៃវីរុស SARS-CoV-2 បន្តបង្ក ឡើងការព្រួយបារម្ភ ក្រោយពីមានប្រទេសកាន់តែច្រើនបានរកឃើញករណីឆ្លងវីរុស បំប្លែងថ្មីនេះ។ តាមការប៉ាន់ស្មានរបស់អង្គការសុខភាពពិភពលោក វីរុសបំប្លែងថ្មី Omicron បានមានវត្តមាននៅប្រទេសនិងតំបន់ដែនដីចំនួន៣៨ទៅហើយ៕