|
ប្រធានាធិបតីអាមេរិកលោក Barack Obama
(រូបថតៈ TTXVN) |
(VOVworld)-មជ្ឈដ្ឋានមន្ត្រីនៃវិមានបញ្ចកោណបានឲ្យដឹងថា រាល់វិធានការនិងបញ្ជី
រាយនាមអំពីគោលដៅវាយប្រហារតាមជើងអាកាសប្រឆាំងពួកឧទ្ទាម IS នៅ ស៊ីរី
បានត្រៀមជាស្រេច នៅចាំតែបទបញ្ជារបស់ប្រធានាធិបតីអាមេរិក លោក Barack
Obama តែប៉ុណ្ណោះ។
ថ្លែងមតិក្នុងពិធីដោះសារនាថ្ងៃទី១៨កញ្ញា រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក
Chuck Hagel បានឲ្យដឹងថា លោកនិងប្រធានក្រុមប្រឹក្សាសេនាធិការចំរុះ នាយ
ឧត្តមសេនីយ៍ Martin Dempsey បានយល់ព្រមចុះហត្ថលេខាលើផែនការវាយប្រ
ហារពួកឧទ្ទាម IS នៅស៊ីរី ដើម្បីដាក់ទៅវិមានសរ។
ក្នុងខណៈពេលដែល លោក Obama មិនទាន់ចុះហត្ថលេខាអនុញ្ញតឲ្យ ដំណើការនៃការវាយប្រហាតាមជើងអាកាសតម្រង់ទៅលើស៊ីរី ប៉ុន្តែយន្តហោះ
ស៊ើបការ របស់អាមេរិកនៅតែអនុវត្តរការកំណត់គោលដៅ ជាពិសេសទីតាំង
របស់មេដឹកនាំ ពួកឧទ្ទាម IS៕