វិមានគ្រឹមឡាំងលើកឡើងលក្ខខណ្ឌប្រក្រតីទំនាក់ទំនងជាមួយអាមេរិក

Chia sẻ
(VOVWORLD) - នាថ្ងៃទី៣១ កក្កដា លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតី រុស្ស៊ីលោក Dmitry Peskov បានលើកច្បាស់ថា ដើម្បីប្រក្រតីទំនាក់ទំនងរុស្ស៊ី-អាមេរិកនោះ ប្រការចាំបាច់គឺត្រូវបង្ហាញនូវឆ័ន្ទៈនយោបាយ កែលំអទំនាក់ទំនង ហើយលុបចោលការចាប់បង្ខំដាក់ទ័ណ្ឌកម្ម។
វិមានគ្រឹមឡាំងលើកឡើងលក្ខខណ្ឌប្រក្រតីទំនាក់ទំនងជាមួយអាមេរិក - ảnh 1 រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson (ខាងស្ដាំ)និងសមភាគីរុស្ស៊ីលោក Sergei Lavrov ក្នុងជំនួបកាលពីខែឧសភាកន្លងទៅ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៣១ កក្កដា លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតី រុស្ស៊ីលោក Dmitry Peskov បានលើកច្បាស់ថា ដើម្បីប្រក្រតីទំនាក់ទំនងរុស្ស៊ី-អាមេរិកនោះ ប្រការចាំបាច់គឺត្រូវបង្ហាញនូវឆ័ន្ទៈនយោបាយ កែលំអទំនាក់ទំនង ហើយលុបចោលការចាប់បង្ខំដាក់ទ័ណ្ឌកម្ម។ លោក Peskov ឲ្យដឹងថែមទៀតថា ការសំណូមពរឲ្យអាមេរិកដកបុគ្គលិកចំនួន៧៥៥នាក់ក្នុងក្រុមអង្គទូតចេញពីរុស្ស៊ីនោះ គឺសំដៅតបតវិញនូវការដែលរដ្ឋសភាអាមេរិកអនុម័តលើវិធានការដាក់ទណ្ឌ កម្មប្រឆាំងរុស្ស៊ី។

        នាថ្ងៃដដែល ស្ថានទូតអាមេរិកប្រចាំនៅម៉ូស្គូ បានចោទប្រកាន់សមត្ថកិច្ច រុស្ស៊ីពីអំពើហាមឃាត់បុគ្គលិកការទូតអាមេរិកទៅកាន់អគារមួយនៅជាយទីក្រុង ម៉ូស្គូ ជាកន្លែងដែលត្រូវបានស្ថានទូតអាមេរិកជួលដើម្បីបម្រើសកម្មភាពលេង កំសាន្តរបស់បុគ្គលិក។ ក្នុងប្រតិកម្មភ្លាមៗ ក្រសួងការបរទេសរុស្ស៊ីបានហៅការ ចោទប្រកាន់របស់អាមេរិកគឺសកម្មភាពបង្ករឿងហេតុ៕

ប្រតិកម្មទៅវិញ