វិមានខៀវស្នើឲ្យប្រទេសកូរ៉េខាងជើងធ្វើការស៊ើបអង្កេតរួមចំពោះករណីបាញ់សម្លាប់មន្ត្រីកូរ៉េខាងត្បូងម្នាក់

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ២៧ ខែកញ្ញា វិមានប្រធានាធិបតីកូរ៉េខាងត្បូង (វិមាន ខៀវ) បានស្នើឲ្យកូរ៉េខាងជើ ងធ្វើការស៊ើបអង្កេតរួមគ្នាមួយចំពោះករណីមន្ត្រីជល ផលកូរ៉េខាងត្បូងម្នាក់ដែលត្រូវយោធាកូរ៉េខាងជើងបាញ់សម្លាប់ ក៏ដូចជាបើកឡើងវិញ បណ្តាញទំនាក់ទំនង រវាងយោធាទាំងពីរ ដើម្បីពិភាក្សាលើការងារពាក់ព័ន្ធ។ 

ជូនដំណឹងដល់អ្នកសារព័ត៌មានអំពីលទ្ធផលដែលទទួលបានបន្ទាប់ពីកិច្ចប្រជុំមួយដែលមានការចូលរួមពីប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in អនុប្រធានការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង Suh Choo-suk បានឲ្យដឹងថា រដ្ឋាភិបាល នៃប្រទេសខ្លួនមានការវាយតម្លៃដ៏វិជ្ជមាន និងមាន “ការសុំអភ័យទោស” យ៉ាង “រហ័ស” និងបានសន្យាថា នឹងរាំងស្កាត់មិនឲ្យកើតមានឡើងឧប្បត្តិហេតុដូចគ្នាដែលភាគីកូរ៉េខាងជើងបានដាក់ចេញ។ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការស្វែងរកសាកសពមន្ត្រីដែលត្រូវសម្លាប់និងទ្រព្យសម្បត្តិដែលពាក់ព័ន្ធសម្រាប់ការស៊ើបអង្កេត។

មុននេះនាថ្ងៃទី ២៤ ខែកញ្ញា ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់សម្លាប់មន្ត្រីកូរ៉េខាងត្បូងម្នាក់ ដែលបានបាត់ខ្លួនកាលពីដើមសប្តាហ៍នេះ។ កងកម្លាំងការពារសមុទ្រនិងកងទ័ពជើងទឹកកូរ៉េខាងត្បូង នៅតែកំពុងស្វែងរកសាកសពនិងរបស់របររបស់មន្ត្រីរូបនេះ នៅតំបន់ជិតនឹងកោះ Yeompyeong ៕

ប្រតិកម្មទៅវិញ