វប្បធម៌សាជីវកម្មបង្កើតមូលដ្ឋានគ្រឹះសម្រាប់អង្គភាពអាជីវកម្មអភិវឌ្ឍន៍

Chia sẻ
(VOVWORLD) - អង្គភាពអាជីវកម្មតែងតែមានតួនាទីសំខាន់ពិសេស ដែលជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍនិងការចូលរួមចំណែកសំខាន់បំផុតចំពោះទំហំនិងល្បឿនកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។
វប្បធម៌សាជីវកម្មបង្កើតមូលដ្ឋានគ្រឹះសម្រាប់អង្គភាពអាជីវកម្មអភិវឌ្ឍន៍  - ảnh 1 ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Truong Hoa Binh អញ្ជើញថ្លែងក្នុងវេទិកា

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Truong Hoa Binh បានសង្កត់ធ្ងន់ដូច្នេះនៅពេលដឹកនាំវេទិកា “ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញក្នុងបរិបទថ្មី ក្រឡែកមើលពីទស្សនវិស័យវប្បធម៌ពាណិជ្ជកម្ម” បានប្រ ព្រឹត្តទៅនាថ្ងៃទី ៨ ខែវិច្ឆិកានៅទីក្រុងហាណូយ។ នៅទីនេះ លោកឧបនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម របស់សមាគម វៀតណាមសម្រាប់ការអភិវឌ្ឍវប្បធម៌អាជីវកម្ម ក្នុងបរិបទដែល ទាំងប្រ ព័ន្ធនយោបាយ រដ្ឋាភិបាលនិងសហ គមន៍ពាណិជ្ជកម្ម កំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវ “គោលដៅពីរដើរទន្ទឹមគ្នា”  ពោលគឺ គ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ទន្ទឹមនឹងជំរុញការស្តារនិងបង្កើនកំណើរសេដ្ឋកិច្ច។

យោងតាមឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh អង្គភាពអាជីវកម្មតែងតែមានតួនាទីសំខាន់ពិសេស ដែលជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍនិងការចូលរួមចំណែកសំខាន់បំផុតចំពោះទំហំ និងល្បឿនកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ