វិបត្តិមនុស្សធម៌នៅស៊ូដង់ អាចនឹងអាក្រក់ទៅៗ

Chia sẻ
(VOVWORLD) -នាថ្ងៃទី ១២ ខែមេសា អង្គការសហប្រជាជាតិបានព្រមានថា វិបត្តិមនុស្សធម៌ដែលបណ្តាលមកពីជម្លោះនៅក្នុងប្រទេសស៊ូដង់អាចកាន់តែអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដែលបណ្តាលឱ្យតំបន់មួយចំនួននៅក្នុងប្រទេសអាហ្វ្រិកមួយនេះ ប្រឈមមុខនឹងគ្រោះទុរ្ភិក្ស។ 

សេចក្តីប្រកាសរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិបានឲ្យដឹងថា ស្ថានភាពអាសន្ននៅក្នុងប្រទេសស៊ូដង់អាចនឹងរីករាលដាលដល់ប្រទេសជិតខាង ប្រសិនបើការប្រយុទ្ធគ្នានៅតែបន្ត។ នៅក្នុងសេចក្តីប្រកាសមួយទៅកាន់សារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក (WHO) លោក Christian Lindmeier បានសង្កត់ធ្ងន់ថា ប្រសិនបើការប្រយុទ្ធគ្នាមិនបញ្ឈប់ទេ ហើយការទទួលបានជំនួយមនុស្សធម៌បន្តរងការរារាំងនោះ វិបត្តិនៅស៊ូដង់នឹងកាន់តែអាក្រក់ទៅៗ ហើយអាចប៉ះពាល់ដល់តំបន់ទាំងមូល។ ជម្លោះនឹងនាំឱ្យមានរលកនៃការធ្វើចំណាកស្រុក ការរីករាលដាលនៃជំងឺ និងអសន្តិសុខស្បៀងអាហារ។

វិបត្តិមនុស្សធម៌នៅស៊ូដង់ អាចនឹងអាក្រក់ទៅៗ - ảnh 1កុមារជនភៀសខ្លួននៅ Al-Eligat ប្រទេសស៊ូដង់។ រូបថត៖ AFP/ TTXVN

លិទ្ធផលស្ថិតិបានបង្ហាញថា ជម្លោះរវាងកងទ័ពស៊ូដង់  និងកងកម្លាំង RSF បានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ និងបង្ខំឲ្យមនុស្សជាង ៨,៥ លាននាក់ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែង ដែលក្នុងនោះមនុស្សជិត ១,៨ លាននាក់ត្រូវភៀសខ្លួនទៅកាន់ប្រទេសជិតខាង។ WHO ព្រមានថា ប្រព័ន្ធសុខាភិបាលនៅស៊ូដង់កំពុងដួលរលំ ដោយសារកង្វះបុគ្គលិកពេទ្យ ក៏ដូចជាថ្នាំពេទ្យ វ៉ាក់សាំង ឧបករណ៍ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រ៕

ប្រតិកម្មទៅវិញ