|
វិបត្តិចាប់ចំណាប់ខ្មាំងនៅអ៊ូស្រ្តាលីត្រូវបានដោះស្រាយ (Image: VNA) |
(VOVworld) – នាព្រឹកថ្ងៃទី ១៦ ធ្នូ (តាមម៉ោងតំបន់) បូលីសអ៊ូស្ត្រាលីបានទទួលស្គាល់
ថា៖ មេគំនិតតែមួយគត់ត្រូវបានកំទិចក្នុងព្រឹត្តិការចាប់ចំណាប់ខ្មាំងនៅហាងកាហ្វេ
Lindt Chocolat នៅទីក្រុង Sydney។ មនុស្សចំនួន ២ នាក់ត្រូវស្លាប់ក្នុងរឿងហេតុនេះ។ ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីរឿងហេតុពោលខាងលើ សមាជិកកំលាំង
ប៉ូលិស New South Wales លោក Andrew Scipione បានឲ្យដឹងថា៖ កំលាំងប៉ូលីសអ៊ូស្រ្តាលី បានរំដោះចាប់ចំណាប់ខ្មាំងនិងកំទិចជនបង្ក ព្រមទាំង អះអាងថា៖ ការចាប់ចំណាប់ ខ្មាំងនេះគឺសកម្មភាពដោយបុគ្គល។ ជនបង្កក្នុងរឿងហេតុនេះគឺជនភៀសខ្លួន អ៊ីរ៉ង់
Man Haron Moris។ បន្ទាប់ពីរឿងហេតុនេះ ក្រសួងការបរទេសអ៊ីរ៉ង់បានថ្កោល ទោសយ៉ាងខ្លាំក្លាការចាប់ចំណាប់ខ្មាំងពោលខាងលើ៕