យោងតាមលទ្ធផលស្រាវជ្រាវដែលធ្វើឡើងដោយវេទិកាសេដ្ឋកិច្ចពិភព លោក (WEF) និងបានប្រកាសកាលពីថ្ងៃទី ១១ ខែមករា វិបត្តិចំណាយនៃជីវភាពគឺជា ហានិភ័យរយៈពេលខ្លីដ៏ធំបំផុតគិតត្រឹមឆ្នាំ ២០២៥ បន្ទាប់នោះគឺគ្រោះមហន្តរាយធម្ម ជាតិ បាតុភូតអាកាសធាតុជ្រុល និងការប្រឈមមុខគ្នាខាងសេដ្ឋកិច្ច-នយោបាយ។ លោក Saadia Zahidi នាយកគ្រប់គ្រងនៅ WEF បានចាត់ទុកថាមពល អាហារ បំណុលសាធារណៈ និងគ្រោះមហន្តរាយធម្មជាតិគឺជាកត្តាដែលងាយមើលឃើញ បំផុតនៅក្នុងក្រុមហានិភ័យរយៈពេលខ្លី។
អតិផរណាសកលបច្ចុប្បន្ននៅតែស្ថិតក្នុងកម្រិតខ្ពស់ ក្រោយពីតម្លៃថាមពល និងអាហារបានហក់ឡើងខ្ពស់គួរឲ្យរន្ធត់ក្នុងឆ្នាំ ២០២២ ដោយសារតែផលប៉ះពាល់ នៃវិបត្តិរុស្ស៊ី-អ៊ុយក្រែន ដែលជាមហាអំណាចចំនួន២ផ្នែកកសិកម្ម ប្រេងរ៉ែ និងឧស្ម័ន។ លើសពីនេះ ឧបសគ្គនៃខ្សែសង្វាក់ផ្គត់ផ្គង់ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត កូវីដ-១៩ ក៏បណ្តាលឱ្យការចំណាយរបស់អ្នកប្រើប្រាស់កើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍ផងដែរ៕