ទិដ្ឋភាពនៃពិធីប្រគល់រង្វាន់ (រូបថត៖ batdongsan.vn) |
អញ្ជើញចូលរួមពិធីនេះមានឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung ថ្នាក់ដឹកនាំបណ្ដាក្រសួង ស្ថាប័ន តំបន់ និងសហគ្រាសអចលនទ្រព្យរាប់រយអង្គភាពនៅទូទាំងប្រទេស។ នេះជាលើកដំបូងដែលរង្វាន់ជាតិអំពីអចលនទ្រព្យត្រូវបានរៀបចំឡើង។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា រង្វាន់នេះមិនត្រឹមតែសំដៅលើកតម្កើងបណ្ដាអង្គការ បុគ្គល គម្រោងការណ៍ និងសំណង់ជាគំរូ ដែលមានការរួមវិភាគទានជាច្រើនចំពោះការអភិវឌ្ឍនៃទីផ្សារអចលនទ្រព្យវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តឲ្យសហគ្រាសត្រូវលើកកំពស់លទ្ធភាពប្រកួតប្រជែង កសាង អភិវឌ្ឍន៍ពាណិជ្ជសញ្ញាត្រូវតាមបទដ្ឋានអន្តរជាតិទៀតផង។ លោក Truong Anh Tu នាយកប្រតិបត្តិក្រុមហ៊ុនភាគហ៊ុនអចលនទ្រព្យ Phuc Khang ដែលជាអង្គភាពទទួលបានរង្វាន់ជាក្រុមហ៊ុនអចលនទ្រព្យគួរឲ្យជឿទុកចិត្តបំផុតបានឲ្យដឹងថា៖
“ការដែលស្ថាប័នគ្រប់គ្រងរដ្ឋប្រគល់រង្វាន់នេះ បានសរឲ្យឃើញថា រដ្ឋគាំទ្រយ៉ាងខ្លាំងចំពោះការកែលំអនិងលើកស្ទួយជីវភាពរស់នៅសំរាប់ប្រជាជន វៀតណាម។ នេះជាកម្លាំងចលករដើម្បីមជ្ឈដ្ឋានសហគ្រិនបន្តកសាងឡើងផលិតផលអចលនទ្រព្យឲ្យបានល្អប្រសើរជាងមុន”៕