វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បញ្ជាក់លើឋានៈរបស់វៀតណាមក្នុងការចាប់ផ្តើមអាជីវកម្ម

Chia sẻ

(VOVWORLD) - ប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មប្រកបដោយនវានុវត្តភាព ជាសកលបានកត់សម្គាល់ថា វៀតណាមជាប់ចំណាត់ថ្នាក់ទី ៥៤ កើនឡើង ៥ កាំ បើធៀបនឹងឆ្នាំ ២០២១។

វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បញ្ជាក់លើឋានៈរបស់វៀតណាមក្នុងការចាប់ផ្តើមអាជីវកម្ម - ảnh 1ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ VOV)
ព័ត៌មាននៅសន្និសីទដាក់ពង្រាយភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ ២០២៣ របស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៨ ធ្នូ នៅទីក្រុងហាណូយ បានឲ្យដឹងថា៖ ក្នុងឆ្នាំ ២០២២ វៀតណាមបានបើកដំណើរ ការបណ្តាញជាច្រើនដើម្បីគាំទ្រការចាប់ផ្តើមអាជីវកម្មប្រកបដោយនវានុវត្តនភាព បង្ហាញពីការរីកធំធាត់នៃ ប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មប្រកបដោយ នវានុវត្តភាព។ ប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មប្រកបដោយនវានុវត្តភាព ជាសកលបានកត់សម្គាល់ថា វៀតណាមជាប់ចំណាត់ថ្នាក់ទី ៥៤ កើនឡើង ៥ កាំ បើធៀបនឹងឆ្នាំ ២០២១។ នាបច្ចុប្បន្ន វៀតណាមមានផ្លាតហ្វមបច្ចេកវិទ្យាចំនួន ៤ ដែលត្រូវបានកាត់ថ្លៃជាង ១ ពាន់លានដុល្លារអាមេរិក (VNG, VNPAY, Momo, Sky Mavis) ដែលបានបញ្ជាក់ពីឋានៈនៅក្នុងក្រុមប្រទេសឈានមុខគេទាំង ៣ ក្នុងការ ចាប់ផ្តើមអាជីវកម្មប្រកបដោយនវានុវត្តភាពនៅអាស៊ីអាគ្នេយ៍ រួមមាន វៀតណាម-សិង្ហបុរី-ឥណ្ឌូនេស៊ី។
ថ្លែងមតិក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បាន ស្នើថា ក្នុងឆ្នាំ២០២៣ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបន្តសុក្រិតនិងផ្លាស់ប្ដូរថ្មីនូវ យន្តការ និងគោលនយោបាយទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍; ដាក់ពង្រាយអនុវត្តន៍ប្រកបដោយសមាកាលកម្មនិងប្រសិទ្ធភាព នូវយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដល់ឆ្នាំ ២០៣០។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក ឆ្ពោះទៅរដ្ឋាភិបាលឌីជីថល ភ្ជាប់នឹង កាកែទម្រង់រដ្ឋបាល កែលម្អបរិយាកាសវិនិយោគអាជីវកម្ម បង្កើតលក្ខខណ្ឌអំណោយ ផល ជួយឧបត្ថម្ភនិងបម្រើប្រជាជននិងសហគ្រាស៕

ប្រតិកម្មទៅវិញ