វិទ្យុសម្លេងវៀតណាមរួមដំណើរជាមួយកម្មវិធីជួយឧបត្ថម្ភប្រជាជននៅតំបន់ដែលផ្ទុះជំងឺរាតត្បាត

Chia sẻ
(VOVWORLD) - សកម្មភាពទាំងនេះរបស់វិទ្យុសម្លេងវៀតណាម ដើម្បីរួមដំណើរជាមួយសកម្មភាពសប្បុរុសធម៌ រៃអង្គាសប្រាក់ជួយឧបត្ថម្ភប្រជាជនដែលមានស្ថានភាពលំបាកដោយសារជំងឺកូវីដ ១៩។
វិទ្យុសម្លេងវៀតណាមរួមដំណើរជាមួយកម្មវិធីជួយឧបត្ថម្ភប្រជាជននៅតំបន់ដែលផ្ទុះជំងឺរាតត្បាត - ảnh 1តំណាងថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាម ប្រគល់អំណោយជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ ១៩ ដល់តំណាងរណសិរ្សមាតុភូមិវៀតណាម (រូបថត៖ VOV)

នារសៀលថ្ងៃទី ១៧ ខែកញ្ញានៅទីក្រុងហាណូយ កម្មវិធី “ស្រឡាញ់អាណិតអាសូរគ្នាក្នុងរដូវមានជំងឺរាតត្បាត” នៃប្រព័ន្ធ VOV Live-វិទ្យុសម្លេងវៀតណាម បានប្រគល់អំណោយដែលមានតម្លៃជាង ៨ ពាន់លានដុង ដើម្បីរួមចំណែកក្នុងកម្មវិធី “ប្រជាជនទាំងមូលរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩” របស់គណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម។ សកម្មភាពទាំងនេះរបស់វិទ្យុសម្លេងវៀតណាម ដើម្បីរួមដំណើរជាមួយសកម្មភាពសប្បុរុសធម៌ រៃអង្គាសប្រាក់ជួយឧបត្ថម្ភប្រជាជនដែលមានស្ថានភាពលំបាកដោយសារជំងឺកូវីដ ១៩។ អញ្ជើញថ្លែងមតិក្នុងពិធី អគ្គនាយករងវិទ្យុសម្លេងវៀតណាម លោក Tran Minh Hung មានប្រសាសន៍ថា៖ “នេះមិនមែនជាលើកទីមួយទេដែលវិទ្យុសម្លេងវៀតណាមបានសហការជាមួយអាជីវកម្មដើម្បីជួយដល់ប្រជាជននៅក្នុងតំបន់លំបាក រួមទាំងកំឡុងពេលមានជំងឺរាតត្បាត កូវីដ -១៩ ក៏ដូចជាពេលមានគ្រោះធម្មជាតិដូចជាព្យុះនិងទឹកជំនន់។ យើងខ្ញុំកំពុងទន្ទឹងរង់ចាំអាជីវកម្មបន្ថែមទៀតដែលរួមដំណើរជាមួយវិទ្យុសម្លេងវៀតណាមដើម្បីឱ្យយើងអាចចែករំលែកការលំបាកជាមួយប្រជាជននៅតំបន់ដែលមានជំងឺរាតត្បាតដើម្បីឱ្យសហគមន៍សង្គមរបស់យើងកាន់តែស្អាតស្អំ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង”។

ក្នុងការបរិច្ចាគលើកនេះ របស់របរជាទឹកដោះគោខាប់ចំនួន ២០,០០០ កំប៉ុង នឹងត្រូវផ្តល់ជូនដល់ប្រជាជនក្រីក្រ ក្រុមជួបការលំបាក កុមារនៅតំបន់ព្រៃភ្នំ ក្នុងនោះមានទាំង  កុមារកំព្រាដោយសារជំងឹកូវីដ ១៩ ជាង ១៥០០ នាក់ នៅទីក្រុងហូជីមិញ ស្ត្រីមានផ្ទៃពោះនិងម្តាយបំបៅកូនជាដើម៕

ប្រតិកម្មទៅវិញ