វិទ្យុសម្លេងវៀតណាមមានបំណង បង្កើនកិច្ចសហប្រតិបត្តិការជាមួយគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម

Chia sẻ

(VOVWORLD) -  នារសៀលថ្ងៃទី ៦ ខែធ្នូ ស្ថានីយ៍ផ្សាយសម្លេងជាតិ លេខ ៥៨ Quan Su នៃរដ្ឋធានីហាណូយ អគ្គនាយកវិទ្យុសម្លេងវៀតណាម (VOV) លោក Nguyen The Ky បានទទួលជួបជាមួយ លោក Giorgio Aliberti ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម។

វិទ្យុសម្លេងវៀតណាមមានបំណង បង្កើនកិច្ចសហប្រតិបត្តិការជាមួយគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម - ảnh 1អគ្គនាយកវិទ្យុសម្លេងវៀតណាម (VOV) លោក Nguyen The Ky អញ្ជើញទទួលជួបជាមួយ លោក Giorgio Aliberti ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម

ក្នុងជំនួបនេះ លោក Nguyen The Ky បានអះអាងថា  ក្នុងសកម្មភាពផ្សព្វផ្សាយ VOV តែងតែ ផ្តោតការយកចិត្តទុកដាក់ សម្រាប់ព័ត៌មានអំពីសហភាពអឺរ៉ុប ក៏ដូចជា តួនាទីរបស់ EU ក្នុងបណ្តាបញ្ហាសកល ជាពិសេស គឺទំនាក់ទំនងរវាងវៀត ណាមជាមួយ EU។ លោក Nguyen The Ky អញ្ជើញមានប្រសាសន៍ថា៖ “គោលបំណងរបស់យើងខ្ញុំ គឺធ្វើយ៉ាងម៉េច ដើម្បីរួមចំណែក នាំទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងវៀតណាម និង EU អោយកាន់តែបានកើនឡើងជានិច្ច ដូចការដែលភាគីទាំងពីរបានប្រាថ្នា។ ឆ្នាំ ២០២០ វៀតណាមជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្ត្រៃ យ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១ ហើយ វៀតណាមនិង EU នឹងអបអរខួបលើកទី ៣០ នៃទិវាបង្កើតទំនាក់ទំនងការទូតទៀតផង។ យើងខ្ញុំសង្ឃឹមថា នឹងបានបន្តកិច្ចសហប្រតិបត្តិការជាមួយគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាមអោយបានខ្លាំងក្លាថែមទៀត”។

ចំណែកខ្លួនវិញ ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូ EU លោក Giorgio Aliberti បានសង្កត់ធ្ងន់ថា EU មានបំណង បន្តទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក្នុងនោះមានវៀតណាម។ លោករូបនេះបានលើកមតិយ៉ាងដូច្នេះ “ខ្ញុំបានមកវៀតណាម បំពេញភារកិច្ច ចំទៅនឹងពេលដែល កិច្ចព្រមព្រៀងសំខាន់ៗជាច្រើន រវាងប្រទេសទាំងពីរ បានចុះហត្ថលេខា។ ជំហានបន្តគឺសំខាន់ណាស់ នោះគឺការអនុម័តនិងអនុវត្តន៍នូវកិច្ចព្រមព្រៀងទាំងនេះ។ យើងខ្ញុំរំពឹងទុកថា ភាគីទាំងពីរ នឹងរឹតបន្តឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអនុម័តក៏ដូចជាការអនុវត្តនូវកិច្ចព្រមព្រៀងទាំងនេះ បានដំណើរការយ៉ាងត្រឹមត្រូវ។ សម្រាប់ទំនាក់ទំនងវៀតណាម-EU យើងខ្ញុំចង់អោយ ជំរុញខ្លាំងទំនាក់ទំនងនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដើម្បីប្រជា ជនវៀតណាមអាចស្គាល់អំពី EU អោយបានច្រើនថែមទៀត”

នាពេលនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានគោរពអញ្ជើញគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម រួមសហការ ដើម្បីរៀបចំព្រឹត្តិ ការណ៍ជួបប្រាស្រ័យវប្បធម៌រវាងវៀតណាម-EU ជាពិសេសគឺ ព្រឹត្តិការណ៍ អបអរខួបលើកទី ៣០ នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-EU នៅឯស្ថានីយ៍វិទ្យុសម្លេងវៀតណាមតែម្តង៕

ប្រតិកម្មទៅវិញ