អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Do Tien Sy អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ VOV៥) |
អញ្ជើញថ្លែងមតិនៅទីនេះ អគ្គនាយកវិទ្យុជាតិវៀតណាម លោក Do Tien Sy បានអះអាងថា ប្រធានបទនៃទិវាវិទ្យុពិភពលោកឆ្នាំ ២០២៣ ត្រូវបានអង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ជ្រើសរើសដោយប្រធានបទ “ការផ្សាយសម្លេងនិងសន្តិភាពគឺពោរពេញទៅដោយអត្ថន័យក្នុងបរិបទបច្ចុប្បន្ន។ ជាងនេះទៅទៀត វិទ្យុត្រូវតែបញ្ជាក់អំពីគុណតម្លៃរបស់ខ្លួន តាមរយៈការផ្សាយព័ត៌មានដែលអាចទុកចិត្តបាន មានតម្លៃ ដើម្បីរួមចំណែកកាត់បន្ថយភាពតានតឹង ទប់ស្កាត់ជម្លោះ និងការលើកកម្ពស់ភាពស្អិតរមួត ការចែករំលែក រួមដៃគ្នាកសាងសង្គមប្រកបដោយសន្តិភាព និងក្តីមេត្តាធម៌។
“សម្លេងវៀតណាមតែងតែមានមោទនភាពជាសម្លេងនៃសតិសម្បជ្ជញ្ញៈ តស៊ូដើម្បីសេចក្តីប្រាថ្នាសេរីភាព និងឯករាជ្យ រួមដៃគ្នាកសាងពិភពលោកប្រកបដោយសន្តិភាព។ វិទ្យុសម្លេងវៀតណាម គឺជាទីភ្នាក់ងារសារព័ត៌មានឈានមុខគេក្នុងការច្នៃប្រឌិត និងធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបំពេញតម្រូវការរបស់សាធារណៈជន ក្នុងយុគសម័យនៃការផ្ទុះឡើងប្រភេទប្រព័ន្ធផ្សព្វផ្សាយថ្មីជាច្រើន។ បណ្តាញវិទ្យុសម្លេងវៀតណាម តែងតែផ្តោតការយកចិត្តទុកដាក់លើការច្នៃប្រឌិតកម្មវិធីនៅលើរលកអាកាសឱ្យកាន់តែមានភាពទាក់ទាញ ដោយបង្កើតកម្មវិធីជាច្រើនជាមួយនឹងខ្លឹមសារបើកចំហ និងបង្កើនអន្តរកម្មដើម្បីទាក់ទាញការចូលរួមរបស់សាធារណជន”។
ភ្ញៀវកិត្តយសថ្លែងក្នុងពិធី |
ដោយវាយតម្លៃខ្ពស់ចំពោះការដែល VOV បានប្រារព្ធទិវាវិទ្យុពិភពលោក លោក Christian Manhart ប្រធានការិយាល័យ UNESCO ប្រចាំទីក្រុងហាណូយ បានអះអាងថា ប៉ុន្មានឆ្នាំមកនេះ VOV តែងតែជាដៃគូដែលអាចទុកចិត្តបាន និងសកម្មរបស់ UNESCO ក្នុងការងារសារព័ត៌មាន និងផ្សព្វផ្សាយ; ទន្ទឹមនឹងនោះ ប្ដេជ្ញាថា UNESCO នឹងរួមដំណើរជាមួយ VOV ក្នុងដំណើរឆ្ពោះទៅសម្រេចបេសកកម្មសន្តិភាពរបស់ខ្លួនក្នុងយុគសម័យបច្ចុប្បន្ន។
ទិវាវិទ្យុពិភពលោកត្រូវបានប្រារព្ធជាលើកដំបូងក្នុងឆ្នាំ ២០១៣ តាមសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការ UNESCO ជាមួយនឹងអត្ថន័យថា ថ្ងៃទី ១៣ ខែកុម្ភៈ គឺជាថ្ងៃដំបូងនៃការផ្សាយកម្មវិធីវិទ្យុរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៤៦។ ចាប់តាំងពីឆ្នាំ ២០១៣ រហូតមកដល់បច្ចុប្បន្ន វិទ្យុសម្លេងវៀតណាមតែងតែបានបង្កើតផែនការឆ្លើយតប និងរៀបចំពិធីនេះជាប្រចាំឆ្នាំ។ ទិវាវិទ្យុពិភពលោក សំដៅលើកតម្កើងដល់ការរួមចំណែកជាវិជ្ជមានរបស់វិទ្យុក្នុងការអភិវឌ្ឍន៍ប្រទេស និងសង្គម។
នៅឆ្នាំ ២០២៣ អង្គការយូណេស្កូ រួមជាមួយនឹងវិទ្យាស្ថានអភិវឌ្ឍន៍ការផ្សាយសម្លេងអាស៊ីប៉ាស៊ីហ្វិកបានជ្រើសរើសប្រធានបទ នៃទិវាវិទ្យុពិភពលោកថា “ការផ្សាយសម្លេងនិងសន្តិភាព” ដោយមានបំណងចង់បញ្ជាក់ពីតួនាទីរបស់វិទ្យុក្នុងការផ្សព្វផ្សាយតួនាទីរបស់សម្លេង និងទូរទស្សន៍ក្នុងការដឹកនាំមតិ សាធារណៈដើម្បីទប់ស្កាត់ជម្លោះ ហើយទន្ទឹមនឹងនេះក៏ជំរុញឱ្យមានការរួបរួម ការចែករំលែក និងរួមដៃគ្នាដើម្បីកសាងសង្គមមួយប្រកបដោយសន្តិភាព និងក្តីមេត្តាធម៌៕