វិទ្យុសម្លេងវៀតណាមបានចូលរួមវិភាគទានទឹកប្រាក់ចំនួន ៣០០ លានដុងដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺ covid-19

Chia sẻ
(VOVWORLD) -  នារសៀលថ្ងៃទី ៣០ ខែមីនា វិទ្យុសម្លេងវៀតណាមបានប្រគល់ទឹកប្រាក់មានចំនួន ៣០០ លានដុងដល់កម្មាភិបាលសុខាភិបាល និងអ្នកដែលចូលរួមដោយផ្ទាល់ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនៅឯមណ្ឌលដាក់នៅដាច់ដោយឡែក និងអ្នកជម្ងឺឆ្លង Covid-19
វិទ្យុសម្លេងវៀតណាមបានចូលរួមវិភាគទានទឹកប្រាក់ចំនួន ៣០០ លានដុងដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺ covid-19 - ảnh 1 ទិដ្ឋភាពនៃពិធីនេះ (រូបថត៖ VTC)

ឆ្លើយតបនឹងការអំពាវនាវរបស់នាយករដ្ឋមន្រ្តីវៀតណាម និងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម រាល់កម្មាភិបាលនិងបុគ្គលិកនៃវិទ្យុសម្លេង វៀតណាមបានគាំទ្រទឹកប្រាក់ស្មើនឹងមួយថ្ងៃធ្វើការ ដើម្បីរួមដៃគ្នាក្នុងការបង្កានិងប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង Covid-19 ។ 

តាមរយៈគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នារសៀលថ្ងៃទី ៣០ ខែមីនា វិទ្យុសម្លេងវៀតណាមបានប្រគល់ទឹកប្រាក់មានចំនួន ៣០០ លានដុងដល់កម្មាភិបាលសុខាភិបាល និងអ្នកដែលចូលរួមដោយផ្ទាល់ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនៅឯមណ្ឌលដាក់នៅដាច់ដោយឡែក និងអ្នកជម្ងឺឆ្លង Covid-19 កំពុងត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងមណ្ឌលសុខភាពនានាផងដែរ៕

ប្រតិកម្មទៅវិញ